ម៉ែ aff_taksaorn បណ្តើរអ្នកនាង khemanito ទៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បួង! ហ្វេនខ្លាប់ចាំអ៊ុតដំណឹងល្អ!

ជាតារាស្រីដែលនរណាៗក៏សសើរថាបានទាំងសម្រស់ បានទាំងកិរិយាមាយាទដែលសម្រាប់កញ្ញា aff_taksaorn និងអ្នកនាង khemanito ដែលមិនថាធ្វើអ្វីទាំងពីរនាក់តែងតែធ្វើបានល្អ មិនមានរឿងអាស្រូវអោយអ្នកគាំទ្រលំបាកចិត្តសូម្បីម្តង។ ចុងក្រោយបានធ្វើការងាររួមគ្នា តារាស្រីទាំងពីរនាក់កាន់តែស្និទ្ធស្នាល ហើយពេលនេះកំពុងបណ្តើរគ្នាទៅរកពានរង្វាន់លំដាប់អាស៊ីអាគ្នេយ៍យ៉ាងសប្បាយរីករាយ។
ថ្មីៗនេះនៅក្នុងអ៊ិនស្តាក្រាមរបស់កញ្ញា aff_taksaorn និងអ្នកនាង khemanito បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីវត្តមានរួមគ្នានៅប្រទេសកូរ៉េ ត្រៀមខ្លួនចូលរួមកម្មវិធីប្រកាសរង្វាន់នៅក្នុងកម្មវិធី Busan Film Festival ។
ដោយនៅក្នុងផុសនីមួយៗតារាស្រីចូលខមមិន ឆ្លើយឆ្លងគ្នាយ៉ាងជិតស្និទ្ធធ្វើអោយបណ្តាលអ្នកគាំទ្ររំភើបរីករាយជាមួយមិត្តភាពល្អៗ និងនាំគ្នាចូលមកផ្តល់កំលាំងចិត្តអោយរឿង “Six Characters” ឈ្នះបានពានរង្វាន់គួរជាទីមោទនភាពនោះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា