កាលនៅកំលោះនរណាក៏ល្បីដែលថាលោក Matthew.deane1 ជាកំពូលព្រាននារីប្រចាំវិស័យកីឡានិងសិល្ប:ថៃ មុនពេលសម្រេចចិត្តទាក់ទងគ្នាអ្នកនាង lydiasarunrat ទទួលបានពាក្យហាមប្រាមច្រើនណាស់ថាកុំអោយយកគាត់ព្រោះដឹងតែមិនយូទេខាងប្រុសនឹងប្តូរចិត្តហើយទៅរកនារីថ្មីផ្សេងទៀត។

ប៉ុន្តែចុងក្រោយពាក្យហាមប្រាមទាំងអស់នោះក៏រលាយបាត់អស់ព្រោះពិធីករប្រុស Matthew.deane1 ផ្លាស់ប្តូរ ៣៦០ ដឺក្រេបន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយ lydiasarunrat។ គាត់ប្តូរពីព្រាននារីមកមនុស្សស្មោះ ហើយផ្តាស់ប្តូរទំចាស់ទាំងអស់ដើម្បីសុំនាងរៀបកា ទីបំផុតក្លាយខ្លួនជាស្វាមី និងប៉ាប៉ាដែលល្អបំផុតរបស់កូនៗ។

១៧ ឆ្នាំកន្លងផុតទៅលោក Matthew.deane1 ក៏នៅតែបង្ហាញក្តីស្រលាញ់យ៉ាងរឹងមាំទៅកាន់ភរិយាជានិច្ច ហើយចុងក្រោយនេះខណ:ពេលភរិយាពពោះកូនទី៣កំពុងត្រៀមខ្លួនឆ្លងទន្លេរតារាប្រុសបានផុសសាររ៉ូមែនទិកមួយអោយនាងដោយបានសសេរថា “១៧ឆ្នាំហើយមិនមានធុញសូម្បីបន្តិ ខ្ញុំនៅតែចង់អោបត្រកងនាងជារៀងរាល់ថ្ងៃ 🤗😘 17 years strong ❤️ #LydiaMatthew #family #DailyDeanes” ដែលមានន័យថាអ្នកនាង lydiasarunrat គឺជាបេះដូង និងជីវិតរបស់គាត់រហូតចាស់សក់ស្កូវ។
អត្ថបទដោយ សា



