លោក Mario_mm38 បង្ហាញវត្តមានក្នុងកម្មវិធីធំរបស់ប្រទេសកូរ៉ែខាងត្បួង សង្ហារមិនចាញ់ OPPA ប្រចាំតំបន់ឡើយ!
ថ្ងៃនេះជាថ្ងៃសំខាន់របស់អ្នកនៅក្នុងវិស័យខ្សែរភាពយន្តក្នុងតំបង់អាស៊ីអាគ្នេយ៍ទាំងអស់ព្រោះមានកម្មវិធី “27 BUSAN International Film Festival” រៀបចំឡើងដើម្បីអបអរសាទ និងបង្ហាញមុខអ្នកមានវិជ្ជាជីវះមុខថ្មីក្នុងវិស័យ។

រឿង “Six Characters” ដឹងនាំសម្តែងដោយ “ម៉ម” ដែលទើបបាត់បង់ជីវិតកាលពីចុងខែកញ្ញាជាខ្សែរភាពយន្តថៃតែមួយគត់ដែលជាប់ឈ្មោះនៅក្នុងកម្មវិធីដ៏អធិកអធមនៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បួងនេះ។ តារាសម្តែងនាំបួននាក់រួមមានលោក Mario_mm38 អ្នកនាង Pancake តារាសម្តែងស្រី Aff_Taksaorn និងកញ្ញា Taew បានធ្វើដំណើរទៅចូលរួមជាដំណាងអោយក្រុមការងារទាំងមូល។


ដោយសម្រាប់លោក Mario_mm38 គាត់បានធ្វើអោយហ្វែនៗទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសទាំងអស់លាន់មាត់ហៅគាត់ “អូបប៉ា = Oppa” គ្រប់គ្នាដោយសារភាពស្រស់សង្ហារក្នុងរូបភាពដែលគាត់បានផុសចូលក្នុងអ៊ិនស្តាក្រាមថ្មីៗនេះ។ តួឯកប្រុសក្នុងដួងចិត្តរបស់ទស្សនិកជនមាំមួន ហំហួនមិនចាញ់តួឯកប្រុសកូរ៉េខាងត្បូងឡើយ!!
អត្ថបទដោយ សា


