MILLI រ៉ែបភើស្រីវ័យក្មេងជាន់កម្មវិធីលំដាប់ពិភពលោកទៀតហើយ!! មិនដែលធ្វើអោយទស្សនិកនៅថៃខកបំណងឡើយ!

ភាពល្បីល្បាញផ្ទុះកាន់តែខ្លាំងទៅៗ បង្ហាញវត្តមាននៅតាមឆាកប្រគុំតន្រ្តី និងកម្មវិធីល្បីរបស់ពិភពស្ទើរគ្រប់កម្មវិធីហើយនាពេលនេះសម្រាប់កញ្ញា MILLI តារាស្រីដែលជនជាតិថៃកំពុងមានមោទនភាពជាមួយ។ ចុងក្រោយក្នុងទេសកាលបង្ហាញម៉ូតប្រែនលំដាប់ពិភពលោកនៅទីក្រុងប៉ារីស តារាស្រីរូបនេះក៏ត្រូវបានគេអញ្ជើញអោយទៅចូលរួមហើយនាងធ្វើគ្រប់យ៉ាងចេញមកយ៉ាងល្អប្រសើរ!
លើកនេះជាលើកដំបូងរបស់នារីទាន់សម័យរបស់បណ្តាហ្វែនៗ នាងមានឧកាសក្លាយជាតំណាងតារាបង្ហាញម៉ូតពីប្រទេសថៃអោយប្រែន @miumiu ដោយបន្ទាប់ពីទៅដល់កញ្ញា MILLI បញ្ចេញសមត្ថភាពពេញទំហឹង ដើរថតរូបផ្សព្វផ្សាយអោយម្ចាស់ប្រែនគួរជាទីពេញចិត្ត។
បន្ទាប់បីបញ្ចប់បេសកកម្មហើយតារាស្រីបានផុសរូបព្រមជាមួយសារសម្តែងចំណាប់អារម្មណ៍ថា “First time in Paris 🥂 First Fashion show with @miumiu C’est génial #EMilliInParis #MiuMiu #MiuMiuSS23 #MiucciaPrada #MiuWander” ដែលមានន័យថាលើកទី១នៅទីក្រុងប៉ារីស កម្មវិធីដើរម៉ូតដំបូងជាមួយ @miumiu”​ ដែលមានមនុស្សចូលមកសម្តែងក្តីរីករាយ និងបង្ហាញភាពស្ងប់ស្ងែងអោយតារាស្រីវ័យក្មេងម្នាក់នេះយ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា