“ស្អាត ថ្លៃថ្នូរ មានឋាន: និងទាន់សម័យកាល”!! បាត់មុខមួយថ្ងៃ មកវិញម៉ែ chomismaterialgirl បញ្ចេញពីឈុតព្រមគ្នា!

បេសកកម្មនៅតែបន្តនៅឡើយទេសម្រាប់កំពូលហ្វាសសិនប្រទេសថៃអ្នកនាង chomismaterialgirl ដែលបានធ្វើអោយវិស័យទាំងមូលភ្លឺភ្នែកជាមួយឈុតទី១ ទី២ និងទី៣ របស់នាងថ្មីៗនេះ។ ចុងក្រោយថ្ងៃទី៥ តារាស្រីចេញមុខមកបង្ហាញឈុតសម្លៀកបំពាក់ពីរឈុតព្រមគ្នាធ្វើអោយអ្នកតាមដានច្របល់ចិត្តមិនដឹងថាត្រូវទិញតាមមួយណា ទុកមួយណាឡើយ។
នៅក្នុងអ៊ិនស្តាក្រាមអ្នកនាង chomismaterialgirl បានផុសរូបព្រមជាមួយសារសសេរប្រាប់ថាជាប្រែនអ្វីអោយអ្នកគាំទ្របានដឹង ដោយទាក់ទាញបានមនុស្សរាប់សែននាក់ មិនមាននរណាអាចបដិសេដបានឡើយថាម៉ូតដែលនាងកំពុងបង្ហាញនោះមិនគួរអោយចាប់អារម្មណ៍។
សម្រាប់អ្នកមានចេតនាចង់ទិញតាមវិញពេលនេះកំពុងពិបាកសម្រេចចិត្តពីព្រោះគ្រប់យ៉ាងចេញមកស្អាតខ្លាំង ថែមមានស្តាយល៍មិនច្រឡំអ្នកដទៃគ្រប់ឈុតដែលនាងពាក់បង្ហាញ។ ចំណែកហ្វេនដែលទន្ទឹមរងចាំគាំត្រតរាស្រីវិញនាំគ្នាចូលមកខមមិនក្នុងអ៊ិនស្តាក្រាមយ៉ាងច្រើនកុះករថា ចង់តែខ្លួនអោយមើលទៅចេញ “ស្អាត ថ្លៃថ្នូរ មានឋាន: និងទាន់សម័យកាល” ត្រូវមើលម៉ែ chomismaterialgirl។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា