មួយរយៈចុងក្រោយមកនេះ តារាស្រីប៉ុន្មានដួងនេះហាក់ដូចជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនក៏ព្រោះតែសមត្ថភាពសម្ដែងដ៏ឆ្នើមរបស់ពួកគេ មិនតែប៉ុណ្ណោះទស្សនិកជនជាច្រើនក៏បានរំពឹងទុកថាតារាស្រីទាំងនេះនឹងកាន់តែមានប្រជាប្រិយភាពកាន់ខ្លាំងនៅថ្ងៃអនាគតផងដែរ។
តោះក្រឡេកមកមើលតារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនបន្តិចមើល៖
1 Nychaa Nuttabicha
បន្ទាប់ពីបានបញ្ចេញថ្វីដៃសម្ដែងដ៏ប៉ិនប្រសប់ក្នុងរឿង «Plerng Prang Tian» តារាស្រីមួយនេះហាក់ដូចជាទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន ហើយនាពេលអនាគត Nychaa ក៏ត្រូវបានទស្សនិកជនរំពឹងទុកថានឹងទទួលបានឱកាសកាន់តែច្រើនក្នុងការសម្ដែងក្នុងរឿងភាគថ្មីៗ របស់ស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ ផងដែរ។
2 Bow Maylada
ជាតារាសម្ដែងស្រីដែលស្ថិតក្រោមទ្រនំស្ថានីយ៍បុស្ដិ៍លេខ ៧ Bow ក៏ទទួលបានចាប់អារម្មណ៍ពីទស្សនិកជាច្រើនជាមួយការសម្ដែងរបស់នាងផងដែរ។ មិនតែប៉ុណ្ណោះនៅក្នុងឆ្នាំនេះ នាងមានឱកាសបានសម្ដែងក្នុងរឿងភាគដល់ទៅ ២ ជាពិសេសនាងបានចាប់គូសម្ដែងជាមួយតារាប្រុស Weir និង Mick ដែលសុទ្ធសឹងតែជាតារាមានកេរ្ដិ៍ឈ្មោះបោះសំលេងក្នុងស្ថានីយ៍បុស្ដិ៍លេខ ៧ ។ រឿងទាំង ២ របស់នាងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិជន ។
3 Fern Nopjira
ប្រិយមិត្តភាគច្រើនប្រហែលជាបានស្គាល់តារាស្រីរូបនេះហើយ បន្ទាប់ពីបានសម្ដែងក្នុងរឿង «បេះដូងសិលា» គេសង្កេតឃើញថាប្រជាប្រិយភាពរបស់នាងកើនឡើងជាលំដាប់ ហើយពេលនេះនាងក៏មានឱកាសបានសម្ដែងរឿងភាគថ្មីមួយទៀតដែលមានចំណងជើងថា «Kadee Ruk Karm Wehlah» ជាមួយតារាសម្ដែងប្រុសលោក Tao Sattaphong ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ?
ប្រភព៖ ThaiUpdate
អត្ថបទដោយ៖ ស្រីពេជ្រ