ទទួលរងពាក្យរិះគន់ច្រើនមែនទែនសម្រាប់កញ្ញា chanyamcclory ក្រោយពេលមិត្តភក្តិយករូបនាងជាមួយមិត្តប្រុសរបស់កញ្ញា Ploy មកផុសជាសារធារណ:។ ចុងក្រោយព្រោះត្រូវមកចូលរួមកម្មវិធីបើកសម្ភោធខ្សែរភាពយន្តតារាស្រីចាំបាច់ត្រូវឆ្លើយនឹងសំនួររបស់មហាជន។

បន្ទាប់ពីសម្ភោធរឿង “The One Hundred” រួចកញ្ញា chanyamcclory បានអោយសម្ភាសន៍ថាវាជារឿងយល់ច្រឡំទេ លើសពីនោះទៅទៀតរឿងនេះទាំងអស់គ្នាក៏ធ្លាប់និយាយដោះស្រាយជាមួយគ្នារួចរាល់តាំងពីយូហើយ ពេលនេះគឺមិនមានអ្វីទៀតទេ។ នៅពេលអ្នកកាសែតសួរថាចុះជាអ្នកទី៣របស់គេមែនទេ?

តារាស្រីបានឆ្លើយថា នាងគោរពខ្លួនឯងគួរសមដែលមិនបណ្តោយអោយធ្លាក់ទៅជាអ្នកទៅដណ្តើមស្នេហាពីនរណាឡើយ ទំនាក់ទំនងនាងជាមួយលោក 2bobsquarepants គឺជាមិត្តភក្តិនឹងគ្នាមិនមានអ្វីលើសពីនោះនោះឡើយ ហើយរូបភាពដែលបែកធ្លាយនោះគឺជារូបតាំងពីយូយាណាស់មកហើយ។

អត្ថបទដោយ សា


