ក្នុងកម្មវិធីមួយ កញ្ញា Toey Jarinporn បើកចិត្តឱ្យដឹងថា នាងបានជួបលោក Jeto Panithi លើកដំបូងកាលពី១០ឆ្នាំមុន ពេលនាងថតស្ពតពាណិជ្ជកម្មតាមទូរទស្សន៍ ហើយលោកជាអ្នកដឹកនាំរឿងនៅពេលនោះ។ តារាស្រីគួរឱ្យស្រឡាញ់ម្នាក់បន្ថែមថា នាងចាប់ផ្តើមនិយាយជាមួយលោកនៅចុងឆ្នាំ២០២១ មួយឆ្នាំចាប់តាំងពីនាងមានទំនាក់ទំនងជាមួយគាត់។
តារារឿង “To The Moon and Back” បន្តថា គ្មានអ្នកណាណែនាំនាងឲ្យស្គាល់គាត់ ហើយក៏គ្មាននរណាដឹងពីទំនាក់ទំនងរបស់នាងដែរ។ ឥឡូវនេះ នាងបានស្គាល់គាត់ ហើយគាត់ជាមនុស្សតែម្នាក់គត់ដែលនាងកំពុងនិយាយជាមួយ។ នាងមិនទាន់ណែនាំគាត់ដល់ក្រុមមិត្តភក្តិរបស់នាងនៅឡើយទេ។ ទោះជាយ៉ាងណា លោកបានជួបឪពុកម្តាយរបស់នាងរួចហើយ។
After Footer (Active) - damrei Mr1 Zone2
Eriya



