ចាត់ទុកជាគូតារាដែលមានហ្វែនខ្លាប់គាំទ្រច្រើនខ្លើសគេឯង សម្រាប់គូរបស់តារាចម្រៀង Jaonay និងកញ្ញា Junei ដែលចាប់ផ្តើមមានទំនាក់ទំនងពិសេសជាមួយគ្នាបន្ទាប់ពីបានសម្តែងរឿងសេរ៊ីនិងផលិតចម្រៀងរួមគ្នាក្នុងថ្ងៃ ១៤ កុម្ភ:។ ចុងក្រោយតារាស្រីបានធ្វើអោយអ្នកគាំទ្រគូរបស់ពួកគេគាំង ដោយឆ្លើយថាពេលនេះនាងនិងលោក ចៅណាយ ត្រឹមជាមិត្តភក្តិនឹងគ្នា!

កន្លងមក រូបភាពក្នុងអ៊ិនស្តាក្រាម ហើយវីដេអូរបស់ម្តាយឪពុកខាងប្រុសបញ្ជាក់យ៉ាងច្បាស់ថា Jaonay – Junei កំពុងទាក់ទងគ្នា ប៉ុន្តែបន្ទាប់មកមិនដឹងថាមានរឿងអ្វីកើតឡើងទេ តារាស្រីស្រាប់តែអោយសម្ភាសន៍ថាពេលនេះពួកគេគឺជាមិត្តភក្តិ។ តារាស្រីអះអាងឃ្លារទាំងអស់នេះនៅក្នុងកម្មវិធីបើកសម្ភោធរឿង “OMG! รักจังวะ..ผิดจังหวะ” កាលពីម្សិលមិញថាមិនដែលធ្លាប់ជាសង្សារ ហើយក៏មិនដែលនិយាយគ្នារឿងនេះដែល។

បណ្តាលអោយទស្សនិកជនតក់ស្លុត និងខូចចិត្តជាខ្លាំងព្រោះគ្រប់គ្នាស្តាយភាពគួរអោយស្រលាញ់របស់តារាប្រុសតារាស្រីដែលបានកើតឡើងថ្មីៗនេះ។ ប៉ុន្តែគ្រប់គ្នាយល់ និងលែងដាក់សម្ភាធទៀតហើយព្រោះរឿងបេះដូងមិនមាននរណាអាចបង្ខំ ឬ ជម្រុញអោយកើតមានឡើងបានដោយមិនមានការស្ម័គ្រចិត្តពីសាមីខ្លួនគេឡើយ។
អត្ថបទដោយ សា




