តួឯកស្រីនាង Toey ញញឹមប្រិមប្រិយនិយាយពីប្រវត្ដស្នេហ៍ថ្មី មិនលាក់ទេមានគូស្នេហ៍ជា…

តួឯកស្រីញញឹមស្រស់នាង Toey Jarinporn មិនលាក់ទេពេលនេះបេះដូងពណ៌ស៊ីជំពូរសារជាថ្មី កំពុងមានចំណងស្នេហាថ្មីម្ដងទៀតហើយ ស្នេហាលើកនេះរីករាយទាំងសងខាងមិត្តភក្ដិចាស់ទុំដឹងលឺនិងចូលរួមត្រេកអរផងដែរ។

ពិតជាដូចជាពត៌មានចចាមអារ៉ាមលេចលឺមួយរយះនេះមែន តារាស្រីនាង Toey ពេលនេះចេញមកនិយាយហើយក្រោយល្បីថារូបនាងកំពុងមានចំណងស្នេហាថ្មី។ តែលើកនេះរូបនាងមិនមានទាក់ទងគូស្នេហ៍ជាតារាទៀតនោះទេ ដោយធ្លាប់ខកចិត្តពីរដងរួចមកហើយ បុរសដែលមកជាម្ចាស់បេះដូងរបស់ Toey លើកនេះជាអ្នកជំនួញវ័យក្មេងម្នាក់ឈ្មោះចេតូ ជាម្ចាស់ក្រុមហ៊ុននិងជាអ្នកផលិតរឿងផងដែរ។ ទាំងគូកំពុងតែមើលចិត្តគ្នា ហើយ​Toey ក៏បានសសើរខាងប្រុសថាជាបុរសដែលអាចពឹងផ្អែកបាននិងនៅជាមួយហើយសប្បាយចិត្តថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ