កាលពីយប់មិញនេះទស្សនិកជនមិនបានគេងមិនបានពួនទេព្រោះរវល់តាមដានរឿងបែកបាក់ស្នេហារបស់តារាស្រី Ploi Horwang ដែលត្រូវមិត្តប្រុសនិងសិស្សប្អូនរួមដៃគ្នាធ្វើបាបដោយសាងស្នេហាថ្មី។ បន្ទាប់ពីកញ្ញា chanyamcclory អោយសម្ភាសន៍ថាខ្លួនមិនមែនជាអ្នកទី៣ហ្វែនៗនាំគ្នាគិតថាគ្រប់យ៉ាងចប់សព្វគ្រប់ ប៉ុន្តែរឿងកាន់តែធំទៅវិញពីព្រោះមានតួអង្គម្នាក់ទៀតចេញមកបកអាក្រាត!

នៅក្នុងបទសម្ភាសន៍កញ្ញា chanyamcclory ប្រាប់ថានាងមានតម្លៃខ្លួនខ្ពស់ល្មមដែលមិនគិតទៅដណ្តើមនរណាឡើយ ហើយបន្ទាប់ពីឃើញបទសម្ភាសន៍នោះកញ្ញា crishorwang ជាបងស្រីរបស់អ្នកដែលត្រូវគេក្បត់ចេញមកផុសនិយាយថា “កាលមកសារភាពប្រាប់បង អូនមិនបាននិយាយបែបនេះនីណា!”។

បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតពេលនេះនៅតែបន្តគិតថាតារាស្រីជំនាន់ក្រោយ chanyamcclory ជាអ្នកទី៣ចូលមកធ្វើអោយស្នេហាគេបែកបាក់ ហើយថែមផ្តល់បទសម្ភាសន៍កុហកគ្រប់គ្នាអោយគេជឿថានាងស្អាតស្អំ។ បច្ចុប្បន្នរឿងនេះកាន់តែធំ ហើយត្រូវគេយកចិត្តទុកដាក់កាន់តែខ្លាំងព្រោះចង់ដឹងថានរណាជាមនុស្សកុហក នរណាគេអាក្រក់មែនទែន។
អត្ថបទដោយ សា




