Aff Thaksorn ចាយសម្រស់មិនធម្មតាតែងខ្លួនដើរលើកំរាលព្រំក្រហមស្អាតស៊ិចស៊ីគ្មានទាស់ភ្នែកកំលោះៗតាមព្រាត! មានវីដេអូ
ឃើញហើយលាន់មាត់គ្រប់ៗគ្នាពញទាំងកម្មវិធីតែម្ដង បន្ទាប់ពីតារាស្រីកូនមួយសាច់ក្រអូបយ៉ាងអ្នកម៉ាក់ Aff Thaksorn ធ្វើដំណើរចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ នៅមហោស្រពភាពយន្តអន្តរជាតិប៊ូសាននៅទីក្រុងប៊ូសាន កូរ៉េខាងត្បូង
អាចនិយាយបានថាព្រុំក្រហមជះពន្លឺចែងចាំងខ្លាំងណាស់ ព្រោះតែ Aff តុបតែងខ្លួនយ៉ាងចាស់ដៃជាមួយនិងឈុតរាត្រីវែង ផ្នែកខាងលើជាអាវក្ដោបទ្រូងបញ្ចេញសាច់ស្មាបង្អួតស្បែកសខ្ចីម៉ត់រលោង ជាការតុបតែងខ្លួនដែលកម្រនិងបានឃើញណាស់ ក្នុងការបានឃើញនាងស៊ិចស៊ិបែបនេះ ស្អាតលើសពីការបរិយាយ ហ្វេនៗនាំគាំងចំហរមាត់គ្រប់ៗគ្នាតែម្ដង
ក្រៅពី Aff Thaksorn ក៏មានតួឯកស្រីល្បីៗពីររូបក្នុងរឿង Maya pisoung យ៉ាង Taew Nataporn និង Pancake Khemanit រួមជាមួយតួឯកប្រុសកំពូលសង្ហា Mario Maurer ដើររួមក្រុមជាមួយគ្នាផងដែរ
អត្ថបទដោយ : នីត្តា


























