កំពុងត្រូវសង្គមរិះគន់ជាខ្លាំងសម្រាប់តារាស្រី chanyamcclory ដែលត្រូវគេសន្មត់ថានាងជាមនុស្សទី៣បំបែកស្នេហារបស់កញ្ញា Ploi Horwang និងតារាសម្តែង 2bobsquarepants។ កាលពីម្សិលមិញតារាស្រីបានចេញមុខអោយសម្ភាសន៍ប្រាប់ពីរឿងរ៉ាវអតីតដែលបានកើតឡើង ហើយស្នើរសុំមិននិយាយលំអិតព្រោះគ្រប់យ៉ាងចប់អស់ហើយ នាងនឹងតារាស្រី “ផ្លយ” បាននិយាយស្រុះស្រួលគ្នាហើយ ប៉ុន្តែ…

ប៉ុន្តែនៅក្នុងបទសម្ភាសន៍នោះនាងធ្លោយមាត់និយាយដល់តារាប្រុសពីរនាក់ទៀតដែលធ្វើអោយដ្រាម៉ាប្រធានបទទី២ កើតឡើង! កញ្ញា chanyamcclory ត្រូវគេសាកសួរពីទំនាក់ទំនងជាមួយតារាប្រុស Bright ហើយនាងបានឆ្លើយថាមិនមានអ្វីទេ យើងទាំងពីរនាក់គឺជាមិត្តពេលទំនេរចូលចិត្តហៅក្រុមចេញដើរព្រោះមានចំណងចំនូលចិត្តដូចគ្នា។
តារាស្រីបានបន្តថា Bright-Win បានជាគូនឹងគ្នា ចំណែកនាងជាមួយ Bright គឺជាគូមិត្តភក្តិដែលខាំគ្នាដូចឆ្មារនិងកណ្តុរ។ បណ្តាលអោយហ្វែនខ្លាប់គូ Bright-Win មិនពេញចិត្តហើយនាំគ្នាចូលខមមិនដៀលតារាស្រីស្ទើរផ្ទុះប្រអប់ខមមិនរបស់ទំព័រពត៌មាន ភាគច្រើនអ្នកគាំទ្រនិយាយថា “ចាំបាច់ទាញលោក វីន ដែលមិនពាក់ព័ន្ធចូលមកក្នុងដ្រាម៉ាដែលធ្វើអ្វី”, មួយចំនួនទៀតនិយាយថា “នាងមិនមានសិទ្ធនិយាយដល់គូ Bright-Win” ពេលពួកគេមិនបាននៅក្នុងបទសម្ភាសន៍នោះទេ។
អត្ថបទដោយ សា



