មិត្តអ្នកអានប្រហែលជាបានដឹងហើយថាកញ្ញា buanalinthip ជាតួឯកស្រីដែលទំនេរមិនមានស្នេហាចូលមកជ្រៀតជ្រែកការងារឡើយក្នុងរយ:ជាច្រើនឆ្នាំកន្លងមកនេះ ដោយទោះបីអ្នកគាំទ្រចាប់ផ្សំផ្គុំជាមួយតួឯកប្រុសក្នុងរឿងយ៉ាងណានាងក៏នៅមិនទាន់បើកចិត្តទទួលឡើយ។ ចុងក្រោយចុងឆ្នាំ ២០២២ តារាស្រីចេញមុខប្រកាសដោយខ្លួនឯងថាលែងទំនេរហើយ ពេលនេះកំពុងសិក្សាចិត្តជាមួយបុរសម្នាក់។

នៅក្នុងកម្មវិធីរបស់ទូរទស្សន៍បុស្តិ៍លេខ៣១ កញ្ញា buanalinthip ប្រាប់ថានាងមិនមែនជានារី Single ទេ ប៉ុន្តែសុំមិនទាន់បើកបង្ហាញមុខ។ នាងជាមនុស្សមិនលេងសើចជាមួយជីវិតគូដូចច្នេះហើយសុំសិក្សាពីគ្នាអោយប្រកដចិត្តសិនចាំបណ្តើរមិត្តប្រុសមកអោយហ្វែនៗបានស្គាល់។

អ្នកតាមដានរបស់តារាស្រិរំភើបក្រោយពេលបានលឺពត៌មាន ហើយក៏បារម្មណ៍ខ្លាចបុរសម្នាក់នោះមិនមែនជាតួឯកប្រុសគូជីនរបស់កញ្ញា buanalinthip ដូចដែលគ្រប់គ្នារំពឹងទុក។ សម្រាប់ពត៌មានបន្ថែមហ្វែនៗអាចរងចាំស្តាប់បទសម្ភាសន៍របស់តារាស្រីជាបន្តបន្ទាប់បាន។
អត្ថបទដោយ សា



