ពិតជាសោកស្ដាយណាស់ ដែលកាលព្រឹកមិញនេះ គណនីហ្វេសប៊ុកផេករបស់លោក ហេង ឡុង បានផុសរូបភាព និងប្រកាសដំណឹងថា ពេលនេះអតីតតារាសម្ដែងលោក ណូ ជ័យរិទ្ធី ហៅតូ បានទទួលមរណៈភាពហើយ ក្រោយពេលធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំមក។
ក្នុងនោះផងដែរ លោក ហេង ឡុង បានរៀបរាប់ថា៖ «សូមជាតិក្រោយកុំឲ្យអភ័ព្វដូចជាតិនេះទៀត តារាសម្តែង ណូ ជ័យរិទ្ធី ហៅតូ បានស្លាប់ហើយ នៅវេលាម៉ោង៣:៥៥នាទីហើយសព និងយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោមក្នុងសង្កាត់ចាក់អង្រែក្រោម។ សូមទាក់ទងចូលបុណ្យតាមលេខ015 299 569»។
ក្រោយពេលលឺដំណឹងនេះភ្លាម មហាជនជាច្រើនបានសម្ដែងការសោកស្ដាយ ដែលពេលនេះត្រូវបាត់បង់តារាសម្ដែងមួយរូបទៀតហើយ៕
អត្ថបទដោយ៖សុីវលី