ចាប់តាំងពីថ្ងៃទីមួយខែតុលារហូតដល់ចុងឆ្នាំ ២០២២ ជាកំឡុងពេលដែលតារាប្រុស mootono29 ចាប់ផ្តើមចេញប្រត្តិបត្តិការហែលទឹកតាមបណ្តោយទន្លេមេគង្គដើម្បីប្រមូលថវិកាទៅជួយ សង្គ្រោះសត្វទឹក និងជួយបង្កើតប្រព័ន្ធជីវ:ចំរុះដែលប្រសើរជាងមុនក្នុងតំបន់។ ដំបូងទស្សនិក ជនគាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែប៉ុន្មានថ្ងៃនេះប្រជាជនថៃនាំគ្នាចាប់ផ្តើមមិនពេញចិត្តព្រោះតារាប្រុសមិនចុះហែលទឹកតាមសន្យា!

មានអ្នកប្រើប្រាស់អ៊ិនធឹណែតច្រើនណាស់ដែលរិះគន់ថាតារាប្រុស និងគម្រោង “OneManAndTheRiver” ជាគម្រោងបោកប្រាស់ទាំងអស់គ្នាដែលបានចូលរួមឧបត្ថម្ភកម្មវិធីគួរទាមទាថវិកាទាំងអស់នោះត្រឡប់មកវិញ។ ចុងក្រោយដោយព្រោះមានសំលេងមិនពេញចិត្តកាន់តែច្រើនទៅៗលោក mootono29 សុំចូលខ្លួនមិនអធិប្បាយហេតុផលអោយទាំងអស់គ្នាបានត្រជាក់ចិត្តថា:

“ក្រុមការងារក្នុងគម្រោង OneManAndTheRiver តាំងចិត្តហើយបានធ្វើការងារច្រើនណាស់ដើម្បីអោយអាចសម្រេចបានគោលបំណង ពួកយើងមិនដែលមានចិត្តចង់ធ្វើអោយមានការយល់ច្រឡំឬធ្វើអោយគ្រប់គ្នាមិនសប្បាយចិត្តនោះឡើយ។ មូលហេតុដែលធ្វើអោយយើងទាំងអស់គ្នាត្រូវពន្យាព្រោះមួយរយ:នេះមានព្យុះច្រើន មានទឺកជំនន់ ធ្វើអោយចរន្តទឹកប្រែប្រួល ទាំងអស់គ្នាបារម្មណ៍ពីសុវត្ថិភាពរបស់ក្រុមការងារទើបសម្រេចចិត្តមិនទាន់ចុះហែល”។
អត្ថបទដោយ សា



