អ្នកនាង noeychotika ឆ្លើយច្បាស់ៗម្តងទៀតថាហេតុអ្វីទើបតែចុះអេតាស៊ីវីល មិនពាក់ព័ន្ធនឹងរឿងមរតកឡើយ!

កាលពីថ្ងៃទី ៩​ ខែ៩ កន្លងទៅថ្មីៗនេះទស្សនិកជនទើបតែបានដឹងទេថាតាមពិតទៅតារាសម្តែងស្រីអ្នកនាង noeychotika រៀបកាជាមួយស្វាមីទាំងមិនមានសំបុត្រអាពាហ៍ពិពារហ៍ព្រោះទើបនាំគ្នាធ្វើដំណើរទៅធ្វើសំបុត្រស្របច្បាប់នៅថ្ងៃខាងលើនេះ។ ថ្មីៗនេះមានឧកាសបានជួបអ្នកការសែតបានឆ្លៀងសួររកមូលហេតុដែលធ្វើអោយនាងត្រូវរងចាំជាច្រើនឆ្នាំ។
អ្នកនាង noeychotika បានឆ្លើយថាតាមពិតទៅយើងមិនមានចេតនាចង់ចុះលិខិតអ្វីនោះទេព្រោះសម្រាប់យើងទាំងពីរនាក់ អេតាស៊ីវីលគ្រាន់តែជាក្រដាសស្នាមមួយមិនមានឥទ្ធិពលអ្វីលើស្នេហាឡើយ។ ប៉ុន្តែបន្ទាប់ពីកូនៗចូលរៀនត្រូវធ្វើឯកសារផ្សេងៗទើបដឹងថាវាចាំបាច់ ដូចច្នេះហើយក៏នាំគ្នាធ្វើវាអោយត្រឹមត្រូវតាមច្បាប់ដើម្បីអោយកូនៗងាយស្រួល។
លើសពីនេះទៅទៀតតារាស្រីបានអះអាងថាមិនពាក់ព័ន្ធនឹងរឿងមរកតរបស់គ្រួសារខាងស្វាមីទេ ផ្ទាល់ខ្លួននាងមិនដែលទាមទាអ្វីពីគាត់ឡើយ ទោះបីធ្វើលិខិតអាពារហ៍ពិពារហ៍ហើយនាងនៅប្រើត្រកូលខ្លួនឯងដដែលមិនមានអ្វីប្រែប្រួលសូម្បីបន្តិច។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា