កញ្ញា kimmy_kimberley អាណិតទប់ចិត្តមិនបាន ផុសចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពទាំងអស់!

ថ្ងៃនេះប្រជាជនថៃជួបសោកនាដកម្មដ៏គួរអោយភ័យខ្លាចមួយទៀតហើយ ដោយមានហេតុការបាញ់រះកើតមានឡើយនៅមណ្ឌលកុមាបណ្តាលអោយក្មេងៗបាត់បង់ជីវិតនៅនឹងកន្លែងហើយ រងរបួសធ្ងន់ជាច្រើននាក់។ ហេតុការណ៍អាក្រក់នេះធ្វើអោយប្រជាជនថៃតក់ស្លុតជាខ្លាំងពីព្រោះ ជនរងគ្រោះផ្ទាលសុទ្ធជាកុមាមិនដឹងអ្វី ជាទីស្រលាញ់របស់គ្រួសារ និងជាទំពាំងស្នងឬស្សីរបស់ប្រទេស។
កញ្ញា kimmy_kimberley របស់ទស្សនិកជនបានតាមដាន ហើយក៏កំពុងរញ្ជួយចិត្តជាមួយហេតុការណ៍ដែលមិនគួរកើតមានក្នុងសង្គមនេះដែល ដោយបន្ទាប់ពីបានដំណឹងថាមានកុមាចែកឋានតារាស្រីបានផុសសារចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនដើម្បីសម្តែងទុក្ខសោក សេចក្តីអាណិតអាសូដោយបានសសេរថា “សូមសម្តែងក្តីទុក្ខនិងភាពសោកស្តាយ យ៉ាងអស់ពីទំហំចិត្តទៅកាន់គ្រប់ក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រលាញ់ 🤍”។
បណ្តាលអោយមនុស្សជាច្រើនបានដឹងពីពត៌មានហើយនាំគ្នាចូលមកចូលរួមរំលែកទុក្ខអោយគ្រួសារសព្វទាំងអស់យ៉ាងក្រៀមក្រំ 😢😢។ ល្ងាចថ្ងៃទី ៦ ខែតុលានេះមានផេកពត៌មាន ស្ថាប័នរដ្ឋ និងឯកជនជាច្រើននាំគ្នាផុសសម្តែងទឹកចិត្តសោកស្តាយព្រឹត្តិការណ៍ឃោឃៅដែលទើបតែកើតមានឡើងក្នុងសង្គម។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា