កញ្ញា patriciagood ត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការរួចរាល់ហើយកាលពីប៉ុន្មានខែកន្លងទៅនេះ ដោយដំបូងឡើយទាំងអស់គ្នាគិតថាប្រហែលរៀបចំមិនទាន់កម្មវិធីអាពារហ៍ពិពារហ៍ប្រ ហែលត្រូវលើកទៅឆ្នាំក្រោយវិញ ប៉ុន្តែថ្ងៃនេះក្តៅៗលោក notevises ចេញមុខមកប្រកាសហើយថាមិនអាចចាំយូបានទេ ពួកគេនឹងរៀបកាចុងឆ្នាំ ២០២២ នេះ។

នៅក្នុងកម្មវិធី Event សម្ភោធនិងដាក់តាំងបង្ហាញផលិតផលមហាសេដ្ខីបានអោយសម្ភាសន៍ថាគ្រួសារទាំងសងខាងបានទៅមើលថ្ងៃពាលាហើយត្រូវប៉ះឆ្នាំ ២០២២ តែម្តងបើមិនដូចច្នោះទេទាំងពីរនាក់ត្រូវរងចាំរហូតដល់ ២០២៤ ទើបមានថ្ងៃពាលាល្អម្តងទៀត។

បណ្តាលអោយទាំងអស់គ្នាសម្រេចចិត្តយកខែធ្នូរខាងមុខនេះធ្វើជាថ្ងៃសិរីសួស្តី ពេលនេះតារាស្រីកំពុងចាត់ចែងគ្រប់យ៉ាងយ៉ាងមមាញឺកជាមួយមិត្តភក្តិ និង Organizer កម្មវិធីមង្គលកាព្រោះមានពេលវេលាមិនច្រើន។ សម្រាប់ថ្ងៃរៀបចំកម្មវិធី ទម្រង់និងស្តាយល៍ការរៀបចំ ឬទីតាំងកម្មវិធីលោក notevises សូមផ្តល់អោយនាពេលបន្ទាប់។
អត្ថបទដោយ សា



