ត្រលប់មកវិញជាមួយរឿងភាគថ្មី Mark Prin ត្រៀមខ្លួនប៉ះគ្នាជាមួយ Kao Supassara

ប្រិយមិត្តប្រហែលជាធ្លាប់បានស្គាល់ច្បាស់នូវកម្លោះសង្ហារ Mark Prin រួចមកហើយ។ នាពេលថ្មីៗ នេះ តារាប្រុសរូបសង្ហារមួយនេះកំពុងត្រៀមខ្លួនត្រលប់មកវិញជាមួយរឿងភាគដ៏ថ្មីស្រឡាងមួយដែលមានចំណងជើងថា «Trap Fah Mee Tawan» ។

រឿងភាគថ្មីមួយនេះត្រូវបានផលិតក្រោមស្នាដៃរបស់លោក Kong Piya ដែលជាអ្នកផលិតរឿងដ៏ល្បីមួយរូប ហើយលោកក៏ជាអ្នកផលិតរឿង «គ្រូពេទ្យថងឯក»  ដែលជារឿងដែលល្បី និងទទួលបានការគាំទ្រជាច្រើនពីទស្សនិកជននៅឆ្នាំនេះផងដែរ។ មិនតែប៉ុណ្ណោះរឿងភាគថ្មីមួយនេះក៏មានការចូលរួមសម្ដែងពីតារាស្រីរូបស្រស់ Kao Supassara និងតារាសម្ដែងដែលមានទេពកោសល្យជាច្រើនទៀត។

នៅក្នុងរឿងនេះដែរ Mark Prin នឹងដើរតួជាកម្លោះសង្ហារឈ្មោះ Arthit ស្របពេលដែល Kao ដើរតួជាស្រីស្រស់រូបស្អាតឈ្មោះ Peng រឺក៏ Fah Mai​។ ជាការពិតទៅអ្នកទាំងពីរក៏ធ្លាប់បានចូលរួមសម្ដែងរឿងរួមគ្នាកាលពីមុនមកផងដែរ ប៉ុន្ដែនេះគឺជាលើកទី ១ ហើយដែល ទាំងអ្នកទាំងពីរបានសម្ដែងរួមគ្នាជាគូស្នេហ៍ ។

កុំភ្លេចរង់ចាំទស្សនារឿងមួយនេះទាំងអស់គ្នាណា៕

ប្រភព៖ Thaiupdate

អត្ថបទដោយ៖ ស្រីពេជ្រ