JISOO ចូលរួមកម្មវិធី Fashion Week ​ទោះ​ភ្លៀង​ធ្លាក់​ក៏​នាង​នៅ​តែ​ញញឹម​យ៉ាង​ផ្អែម​ល្ហែម​ដាក់​កាមេរ៉ា

 ជា​ស្រី​ស្អាត​ម្នាក់​ទៀត​ដែល​ល្បី​ហើយ​មាន​អ្នក​គាំទ្រ​ពេញ​ពិភពលោក​សម្រាប់ Kim Jisoo ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម BLACKPINK។ ក្រៅពីតន្ត្រី Jisoo ក៏​បាន​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​នៃ​ប្រេន​ល្បីអន្តរជាតិ ប្រេនជាច្រើនផងដែរអាច​និយាយ​បាន​ថា​ទាំង​ស្អាត​ទាំង​ទេពកោសល្យ។ សប្តាហ៍មុន Jisoo បានចូលរួមកម្មវិធី Fashion Week ក្នុងនាមជាអ្នកតំណាង Cartier ដ៏ល្បីល្បាញ ពិតណាស់ Jisoo ជាតារានៃព្រឹត្តិការណ៍នេះ។ ដូច​ជា​រូប​ភាព​នេះ​កំពុង​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម នេះជារូបភាព Jisoo ចេញពីឡាន។

ហើយ​ទោះ​ភ្លៀង​ធ្លាក់​ក៏​នាង​នៅ​តែ​ញញឹម​យ៉ាង​ផ្អែម​ល្ហែម​ដាក់​កាមេរ៉ាដែលធ្វើឱ្យ​អ្នក​រាល់​គ្នា​ដែល​ឃើញ​រូបភាព​នេះ​ច្បាស់​ជា​ឃើញហើយមិនញញឹមមិនបាន។ ត្រលប់ទៅឆ្នាំ 2018 វិញ Jisoo ជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងបញ្ជីតារាល្បីៗ។ ជាមួយនឹងការបោះឆ្នោត 4.8% ក្នុងឆ្នាំ 2019 នាងបានជាប់ចំណាត់ថ្នាក់ទី 6 ក្នុងបញ្ជីតារាស្រីកូរ៉េខាងត្បូង។ ហើយជាតួរលេខសំខាន់មួយ ដែលជំរុញឧស្សាហកម្មម៉ូដសកលលោក តាមរយៈការជ្រើសរើសរបស់ Business of Fashion (BOF)។
After Footer (Active) - damrei Mr1 Zone2
Eriya