ពិតជាលឿនខ្លាំងណាស់ មកទល់ពេលនេះ តារាសម្តែងស្រីកូនកាត់ថៃ-អេស្ប៉ាញអ្នកនាង Margie Rasri និងស្វាមីនាង មានទំនាក់ទំនងស្នេហានិងគ្នារយៈពេល៥ឆ្នាំហើយ។
ក្នុងនោះផងដែរ នៅថ្ងៃគម្រប់ខួបនៃក្ដីស្រលាញ់ឆ្នាំនេះ គេបានឃើញតារាស្រីរូបនេះ និងស្វាមី បាននាំគ្នាទៅញាំអាហារជាមួយនិងនៅភោជនីដ្ឋានមួយកន្លែង និងបានថតរូបយ៉ាងផ្អែមល្ហែមជាមួយនិងគ្នាថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបង្ហាញអារម្មណ៍រំភើប នៅពេលដែលឃើញគូស្វាមីភរិយាមួយគូនេះ ស្រលាញ់គ្នាខ្លាំងបែបនេះ បើទោះបីជាពេលនេះរៀបការមានកូនហើយក៏ពិតមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី