Dan-Pattie បង្ហើបប្រាប់ថ្ងៃមង្គលដែលដេញបានហើយ ឆាប់ៗនេះហើយ…អនាគតកូនក្រមុំដឹងហើយនិយាយខុសនិយាយត្រូវព្រោះ…..! មានវីដេអូ
ទាក់ទងមើលចិត្តគ្នាអស់រយៈពេល 10ឆ្នាំពេញៗនៅទីបំផុតក៏បានធ្វើអោយហ្វេនៗរំភើបចិត្តជាខ្លាំងព្រោះពេលវេលាដែលទន្ទឹងរងចាំបានមកដល់ពិតប្រាកដហើយ សម្រាប់គូរស្នេហ៍តារាប្រុសស្រីយ៉ាង Dan Woravet និងមិត្តស្រី Pattie Angsumalin ដែលទើបតែខាងប្រុសលុតជង្គង់សុំរៀបការកាលពីពាក់កណ្ដាលខែសីហា
ហើយនៅពេលថ្មីៗនេះ Dan-Pattie ក៏បានកៀកកើយគ្នាចេញមកបើកចិត្តនិយាយក្នុងយូធូប DanPattie ដេញបានពេលវេលាល្អសម្រាប់រៀបមង្គលការហើយ ដល់ថ្នាក់ធ្វើអោយសាម៉ីខ្លួនធ្វើអ្វីក៏លែងចង់ត្រូវដែរ!!! [cc] DanPattie SS2 | EP.4 | ដើម្បីប្រកាសដំណឹងល្អថ្ងៃមង្គលរបស់ខ្លួន ដែលបានទទួលពីគ្រូដែលជាទីគោរពរបស់អ្នកទាំងពីរ គឺជាថ្ងៃទី 2 ខែវិច្ឆិកាឆ្នាំនេះ ដូច្នេះបញ្ជាក់ថាសល់ពេលក្នុងការត្រៀមខ្លួនតែមួយខែទៀតទេ
ជាពិសេសលោកគ្រូបានប្រាប់បន្ថែមថា ថ្ងៃទី 2 ខែវិច្ឆិកា គឺជាថ្ងៃនៃភាពរុងរឿង គឺបានន័យថានិងរស់នៅជាមួយគ្នាត្រជាក់ត្រជុំជារៀងរហូតទៅ ជាថ្ងៃដែលល្អខ្លាំងណាស់ រឿងនេះធ្វើអោយអនាគតកូនក្រមុំដល់ថ្នាក់គាំងនិយាយអ្វីមិនចេញទេ ព្រោះពេលវេលានៃការត្រៀមខ្លួនខ្លីពេកហើយ
អត្ថបទដោយ : នីត្តា



























