ពូកែកាត់តាមប៉ាម៉ាក!! អូន ម៉ាយូ កូនស្រីរបស់ Mayfuang – Kanchai រៀនឆ្លាតទទួលបានសញ្ញាប័ត្រជាសិស្សឆ្នើមប្រចាំឆ្នាំ!
ចាត់ទុកជាក្មេងស្រីដែលមានហ្វែនខ្លាប់ច្រើនទោះបីមិនសូវបង្ហាញមុខតាមកញ្ចក់ទូរស្សន៍ សម្រាប់អូន ម៉ាយូ កូនស្រីរបស់អ្នកដឹកនាំរឿង Mayfuang និងពិធីករប្រុសឆ្នើម Kanchai ដោយសាជាមនុស្សដែលចូលចិត្តនិយាយស្តីកំប្លែងស្ងួតគួរអោយចាប់អារម្មណ៍។ ចុងក្រោយទោះបីមិនសូវបង្ហាញមុខនៅក្នុងកម្មវិធីផ្សេងៗអូន “ម៉ាយូ” បានធ្វើអោយរសាយសេចក្តីនឹករលឹកជាមួយរូប និងវីដេអូចុងក្រោយជាទីមោទនភាព។

អ្នកដឹកនាំ Mayfuang បាននាំយករូបភាពរបស់កូនស្រីក្នុងកម្មវិធីទទួលប័ណ្ណសសើរ របស់កូនស្រីមកចែកចាយនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “រង្វាន់សម្រាប់ក្មេងដែលខិតខំព្យាយាមផ្លាស់ប្តូរខ្លួនឯងអោយក្លាហាន និងមានទំនុកចិត្តច្រើនជាងមុន 👍🏻 #mayukamnerdploy#year3″។

បណ្តាលអោយហ្វែនខ្លាប់របស់តារាស្រី Mayfuang លោក Kanchai និងអូនម៉ាយូផ្ទាល់នាំគ្នាចូលមកសម្តែងក្តីរីករាយនឹងសសើរកូនស្រីតែម្នាក់គត់របស់ត្រកូលអ្នកមានម្នាក់នេះថាជាក្មេងស្រីឆ្លាត ពូកែ ហើយមានការតាំងចិត្តខ្ពស់ក្នុងការសិក្សានិងការងារដូចម្តាយឪពុកឥតមានខុសត្រង់ណាឡើយ។
អត្ថបទដោយ សា



