តាមពិតលោក notevises មានហេតុផលពិសេសមួយទៀតដែលធ្វើអោយគាត់ប្រញ៉ាប់រៀបកាជាមួយតារាស្រី patriciagood!

បានប្រកាសដំណឹងល្អអោយមិត្តភក្តិ និងអ្នកគាំទ្របានចូលរួមសម្តែងក្តីរីករាយជាមួយរួចរាល់ហើយសម្រាប់គូស្នេហ៍របស់លោក notevises និងកញ្ញា patriciagood ដែលចេញមុខប្រាប់ថាយ៉ាងណាក៏ត្រូវរៀបកាក្នុងឆ្នាំ២០២២នេះអោយទាល់តែបាន។ មហាសេដ្ឋីដែលជាអនាគតកូនកំលោះបានប្រាប់ពីមូលហេតុជាច្រើនណាស់ថាហេតុអ្វីត្រូវប្រញ៉ាប់ដឹកដៃមិត្តស្រីចូលពិធីមង្គលកា មួយក្នុងចំណោមហេតុទាំងអស់គឺគាត់មិនចង់ចាញ់បងប្រុសរឿងនេះ!
នៅក្នុងកម្មវិធីបើកសម្ភោធផលិតផលលោក notevises ក្រៅពីប្រាប់សម្រេចចិត្តចូលរោងមង្គលព្រោះគាត់ច្បាស់ចិត្តថានាងគឺជាមនុស្សដែលគាត់ត្រូវការបំផុត ម៉្យាងទៀតត្រូវស្រូតរៀបកាដើម្បីបង្កើតទាយាទអោយទាន់បងប្រុស ពេលនេះបងប្រុសមានកូនៗគួរអោយស្រលាញ់បីនាក់ហើយ បើមិនប្រញ៉ាប់ទេតាមគាត់មិនទាន់ឡើយ។
បណ្តាលអោយអ្នកដែលបានលឺចម្លើយរបស់គាត់សប្បាយចិត្តជំនួសតារាស្រី patriciagood ដែលនៅទីបំផុតនាងទទួលបានបុរសដែលស្រលាញ់ ហើយមានបំណងចង់បង្កើតគ្រួសារដ៏កក់ក្តៅជាមួយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា