ចាត់ទុកជាតារាប្រុសថៃដែលល្បីល្បាញខ្លាំងបំផុតនៅប្រទេសចិត្តក្នុងរយ:ពេលជាច្រើនឆ្នាំនេះសម្រាប់លោក m1keangelo ដែលបានសម្រេចចិត្តទៅធ្វើជាតារាកំពូលអោយប្រទេសចិន។ មិត្តអ្នកអានប្រហែលបានដឹងហើយថាគាត់ធ្លាប់មានទំនាក់ទំនងជាមួយតារាបង្ហាញម៉ូតរហូតមានកូនជាមួយគ្នា ប៉ុន្តែគ្រប់យ៉ាងមិនរលូនដូចគូគេនោះឡើយធ្វើអោយគាត់នឹងកូនប្រុសជាទីស្រលាញ់ត្រូវរស់នៅឆ្ងាយពីគ្នា។

ចុងក្រោយតារាប្រុសបានផ្តល់សម្ភាសន៍អោយសារពត៌មានថៃតាមប្រព័ន្ធអនឡាញថាពេលនេះគាត់នឹងអូន Maxwell ទោះបីមិនបានជួបគ្នាដោយយផ្ទាល់ព្រោះការងារ និងតារាងសិក្សារប៉ុន្តែគាត់និងកូនប្រុសមានវីដេអូខល ហើយពេលនេះ Update ដល់កម្រិតលេងហ្កេមតាមប្រព័ន្ធអ៊ិនធឺណែតជាមួយគ្នាហើយ។

ថ្វីត្បិតមិនទាន់យល់ពីប្រព័ន្ធហ្កេម តារាប្រុសក៏នៅតែបន្តខិតខំស្វែងយល់ដើម្បីអោយអាចស្និទ្ធស្នាលជាមួយកូនប្រុសជាទីស្រលាញ់។ សរុបមកទោះបីមានរឿងធ្វើអោយបែកបាក់គ្នាទាំងពីរនាក់ឪពុកកូននៅតែស្រលាញ់គ្នា និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាបានយ៉ាងស្អិតរមួត។
អត្ថបទដោយ សា





