មកដល់ទៀតហើយរូបភាពគ្រួសាររបស់តារាស្រី lydiasarunrat និងលោក matthew.deane1 ពួកគេមិនដែលធ្វើអោយមិត្តភក្តិនិងអ្នកតាមដានសាំភ្នែកសូម្បីម្តង។ ចុងក្រោយក្នុងថ្ងៃផ្តល់កំណើតអោយកូនទី៣ សមាជិកគ្រួសារទាំងអស់រួមគ្នាថតរូបត្រៀមទទួលសមាជិកថ្មីយ៉ាងគួរអោយចាប់អារម្មណ៍ ហើយធ្វើអោយគ្រប់គ្នាស្លុតចិត្តចំពោះថ្ងៃអនាគត។

នៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីមានផុសរូបគ្រួសារក្នុង Theme ធ្វើមុខដូចគ្រួសាររបស់ពួកគេជាអ្នកលេង ដើរបង្ករភាពជ្រួលច្របល់អោយមនុស្សនៅជុំវិញព្រមជាមួយ Caption សសេរថា “Becoming 5! 🤯🤯🤯 4នាក់ប៉ុណ្ណឹងហើយចុះទម្រាំ 5 នាក់វានឹងទៅជាយ៉ាងណាវិញ!”។

បណ្តាលអោយក្រុមមិត្តភក្តិនាំគ្នាចូលមកខមមិនជូនពតារាស្រីអោយសម្រាលសមាជិកទី៥ដោយសុវត្ថិភាព ចំណែកហ្វែនៗវិញនាំគ្នាទន្ទឹមរងចាំមើលមុខទារកយ៉ាងមុតមាំ ដោយគិតថាកូនទី៣របស់អ្នកនាង lydiasarunrat និងលោក matthew.deane1 មុខជាមានសម្រេស់ស្រស់ស្អាតហើយគួរអោយស្រលាញ់ដូចអូន ឌីលែន និងដេមីជាក់ជាមិនខាន។
អត្ថបទដោយ សា



