ហែនខ្លាប់គាំងប្រកាសកើតខ្យល់ ក្រោយបានឃើញអ្នកនាង nuneworanuch ក្នុងឈុតប៊ីហ្គីនី!

នៅក្នុងភ្នែករបស់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសអ្នកនាង nuneworanuch គឺជាតារាសម្តែងស្រីថៃដែលសម្បូរសមត្ថភាព ហើយរាបសារបំផុតប្រចាំវិស័យ។ នាងមិនដែលធ្វើរឿងនាំអោយកើតអាស្រូវ ឬតែងខ្លួនជ្រុលលើសពាក្យ ថាសុភាពនារីថៃឡើយ ចុងក្រោយចង់សាករសជាតិថ្មីតារាស្រីសាលបង្ហាញសម្រស់ក្នុងឈុតប៊ីហ្គីនីធ្វើអោយហ្វែនខ្លាប់ត្រៀមដំបងព្រាត។
កំពូលតារាស្រីផុសរូបក្នុងឈុតក្នុងម៉ាក Cavin Klein បញ្ចេញសាច់ខ្ចីចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ជារូប ♡︎♡︎♡︎ បណ្តាលអោយអ្នកតាមដានជាច្រើនពេញចិត្ត ហើយនាំគ្នាចូលមកខមមិនសសើរសម្រស់របស់នាងជាច្រើនកុះករ។
អ្នកនាង nuneworanuch ក្នុងឈុតប៊ីហ្គីនីចេញមកស៊ិចស៊ីដូចក្មេងៗអាយុខ្ទង់ ២០ នាំអោយនរណាៗក៏និយាយថាថាតារាស្រីរបស់របស់ពួកគេសម្រស់នៅតែបាន មិនចាស់តាមអាយុនោះឡើយ។ ទាក់ទងនឹងរឿងការតុបតែងខ្លួនដែលខុសពីមុន ស៊ិចស៊ីជាងមុននោះ មិនមាននរណារិះគន់តារាស្រីឡើយលើកនេះ ព្រោះនាងផុសតែរូបដែលមានដណ្តប់ដោយអាវធំពីក្រៅតែប៉ុននោះ សុភាពនៅតែសុភាពដដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា