ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែពរពោះកូននៅក្នុងផ្ទៃ ដែលកំពុងដែលលូតលាស់យ៉ាងមានសុខភាពល្អផងដែរ។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល គឺគ្រប់ពេលដែលតារាស្រីរូបនេះ តុបតែងខ្លួនចូលកម្មវិធី គឺមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ទោះបីជាពេលនេះអ្នកនាងមានរូបរាងធាត់ជាមុនក៏ពិតមែន។
ក្រោយពេលឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រគ្រប់គ្នាបានសរសើរដល់តារាស្រីរូបនេះ ដែលពូកែថែរក្សាសម្រស់របស់ខ្លួន និងការតុបតែងខ្លួន យ៉ាងស្រស់ស្អាតនិងសក្ដិសមខ្លាំងបំផុតខណៈពេលកំពុងមានផ្ទៃពោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី