បីថ្ងៃកន្លងទៅនេះប្រជាជនទូទាំងប្រទេសតក់ស្លុត ឪពុកម្តាយដែលមានកូនតូចស្ទើរមិនហ៊ានបណ្តោយអោយកូនៗរបស់ខ្លួនទៅសាលាដើម្បីអប់រំនោះឡើយ ដោយសារហេតុការណ៍ឃាតករសម្រុកចូលបណ្ឌលអភិវឌ្ឍន៍កុមារបាញ់រះសម្លាប់មនុស្សធំ និងកុមារអស់ ៣០នាក់ជាង។

មហាជននាំគ្នាស៊ែ ឬចែកចាយរូបភាពនិងពត៌មានដ៏គួរអោយខ្លាចនោះជាបន្តបន្ទាប់ ទោះបីឃាតករបានបាញ់សម្លាប់ខ្លួន ភរិយា និងកូនៗស្លាប់ហើយក៏ដោយអ្នកប្រើប្រាស់អ៊ិនធឺណែតនៅ តែបន្តយករូបរបស់ឃាត់ករក្នុងថ្លុកឈាមមកផុសដដែល។ ឃើញអណោចអធម ពិបាកមើលពេកលោក Num Kanchai ពីធីករល្បីប្រចាំកម្មវិធី “Hone-Krasae” បានចេញនិយាយពីប្រធាន បទនេះថា ខាងកម្មវិធីសុំមិនលើកយករឿងនេះមកនិយាយទេដោយសារមានសារពត៌មានជាច្រើនបាននិយាយយ៉ាងលំអិតរួចរាល់ហើយ។ ម្យ៉ាងវិញទៀត…

ម្យ៉ាងវិញទៀតតារាប្រុសមិនចង់នាំយករូបភាពខ្លោចចិត្ត ហេតុការរន្ធត់ទាំងអស់នោះមកផ្សព្វ ផ្សាយឡើយ បារម្មណ៍ខ្លាចធ្វើអោយប៉ះពាល់ដល់ចិត្តជនរងគ្រោះ និងប្រជាជនទូទាំងប្រទេស។ រូបភាពទាំងអស់នោះអាចបណ្តាលអោយចិត្តធ្លាក់ចុះ អាចបង្ករអោយមានជម្ងឺផ្លូវចិត្ត ហើយអាចធ្វើអោយមានអ្នកយកគម្រូតាម ដូចច្នេះហើយសុំសំណូមពរដល់អ្នកប្រើប្រាស់អ៊ិនធឺណែតទាំងអស់ សូមឈប់ផុសរូបឃាតករ និងកន្លែងកើតហេតុបើមិនចង់អោយមានរឿងបែបនេះកើតមានទៀត។
អត្ថបទដោយ សា



