ក្លាយជាគ្រួសារដែលហ្វែនខ្លាប់ទូរទាំងប្រទេសកោតសសើរតាំងពីដើមរហូតមកទល់ពេលសព្វថ្ងៃនេះសម្រាប់គ្រួសាររបស់កំពូលតារាស្រី chomismaterialgirl និងលោក Nottvisrut ដែលថ្វីត្បិតជាគ្រួសារមហាសេដ្ឋីម៉ឺនលាន ប៉ុន្តែទាំងពីរនាក់ព្យាយាមចិញ្ចឹមកូនៗបែបសាមញ្ញ នាំជួបគេឯងតាមទីសាធារណ:ដោយមិនប្រកាន់ខ្លួន ឬឋាន:សូម្បីបន្តិច។

ចុងក្រោយអ្នកនាង chomismaterialgirl ឈប់ឡានបើកកញ្ចក់អោយហ្វែនខ្លាប់ដែលចូលចិត្តកូនស្រីបានលេងជាមួយអូន Abigail ដោយមិនមានហាម ឬដាក់ខបម្រាប់អ្វីទាំងអស់។ អ៊ុំស្រីនៅក្នុងវីដេអូមានពេលវេលាលេងជាមួយ Idol ក្មេងស្រីដែលខ្លួនស្រលាញ់យ៉ាងពេញលេញ និងបានធ្វើអោយកូនស្រីទីបីរបស់តារាស្រីសប្បាយចិត្តហើយញញឺមដាក់យ៉ាងស្រស់ប្រឹមប្រិយ។

បន្ទាប់ពីវីដេអូនោះត្រូវបានគេយកមកផុសចូលក្នុងបណ្តាញសង្គម បណ្តាហ្វែនខ្លាប់អ្នកអ្នកប្រើប្រាស់អ៊ិនធឹណែតនាំគ្នាចែកចាយ ក៏ដូចជាផុសសម្តែងទឹកចិត្តកោតសសើរពីសណ្តានចិត្តទូលាយរបស់តារាស្រី chomismaterialgirl ដែលយល់អារម្មណ៍អ្នកលង់ស្រលាញ់កូនៗខ្លួន មិនរើសអើងថាជាអ្នកមានឬអ្នកមិនសូវមាន។
អត្ថបទដោយ សា



