កូនបីរាសីឡើង Chompoo Araya កាន់តែខ្លាំងក្ដោបក្ដាប់ទីផ្សារអ៊ឺរ៉ុបជាមួយកំពូលហ្វេសិនមួយគ្មានពីរ! មានវីដេអូ

អេមគ្រប់ម៉ូតគ្រប់ឈុតពិតៗសម្រាប់ Chompoo Araya ជាមួយនឹងការត្រឡប់មកវិញក្នុងរយៈពេល 3 ឆ្នាំ ហោះទៅចូលរួមទស្សនាកម្មវិធីហ្វេសិននៅទីក្រុងប៉ារីស ហើយការតុបតែងខ្លួនរបស់អ្នកម៉ាក់ដែលមានខណៈជារបស់ខ្លួនឯង តុបតែងច្រើនប៉ុណ្ណាក៏នៅតែស្រស់ស្អាតដូចដើម អាចនិយាយបានថាមិនអោយចាញ់អ្នកផ្សេងក្នុងកម្មវិធីនោះទេ

ជាក់ស្ដែងការតែងខ្លួនរបស់អ្នកម៉ាក់ជាមួយនិងការអង្គុយផឹកតែញុំនំ ពិតជាសមសួននិងស៊ីវិល័យខ្លាំងណាស់ មើលទៅមិនលើសពេកមិនខ្វះពេក ប៉ុន្ដែភាពទាក់ទាញគឺសាហាវ Chompoo បង្ហាញខ្លួនជាមួយនិងឈុតពណ៌ស ខាងក្រៅជាអាវធំរោមសត្វ ហើយឈុតខាងក្នុងកាន់តែពិសេសឃើញហើយមិនចង់ងាកភ្នែកទៅមើលអ្វីផ្សេងនោះទេ ព្រោះថាស៊ិចស៊ីខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ពាក់អាវគ្នុងពណ៌ស ហើយពាក់ថែមអាវស្បៃស៊ឺរ៉ូស្ដើងមើលឃើញយ៉ាងច្បាស់ ខាងក្រោមស្លៀកខោវវែង សរុបមកទាំងស្រស់ស្អាតទាំងសង្ហា ហើយស៊ិចស៊ីទៀត គ្រប់គ្នាឃើញហើយលាន់មាត់វ៉ាវៗៗ

អត្ថបទដោយ : នីត្តា