ឥទ្ធិពលរបស់តារា!! ហេតុការណ៍បាញ់សម្លាប់កុមារកាន់តែផ្ទះខ្លាំង ព្រោះតារាៗនាំគ្នាផុសបញ្ជេះកំលាំងចូលរួម!

ហេតុការណ៍អាក្រក់មួយបានកើតឡើងនៅខេត្ត “ណងលាំភូ” ប្រទេសថៃធ្វើអោយកុមារអាយុតិចជាង ១០ ឆ្នាំជាច្រើននាក់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង។ ការប៉ុនប៉ងបាញ់រះនេះធ្វើអោយតារាសម្តែង តារាចម្រៀងច្រើននាក់ណាស់រញ្ជួយចិត្ត អាណិតហើយនាំគ្នាផុសសម្តែងក្តីទុក្ខសោកនៅក្នុងផេកក៏ដូចជាអ៊ិនស្តាក្រាមផ្ទាល់ខ្លួននាំអោយរឿងនេះក្លាយជារឿងដែលត្រូវដោះស្រាយយ៉ាងយុត្តិធម៌បំផុត។
ចាប់តាំងពីយប់ម្សិលម្ង៉ៃរហូតមកទល់ពេលនេះសិល្ប:ករសិល្ប:ការិនីលំដាប់កំពូលៗរបស់ប្រទេសថៃនៅតែបន្តផុសរូបពណ៌ខ្មៅ ផុសសារចូលរួមរំលែកទុកដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់យ៉ាងអស់ពីចិត្ត បច្ចុប្បន្ននេះពត៌មានបាញ់រះសម្លាប់ក្មេងៗក្លាយជាពត៌មានដែលពិភពលោកដឹងលឺនិងចូលរួមសោកស្តាយ។
អាចនិយាយបានថាសន្តានចិត្ត និងឥទ្ធិពលរបស់តារានៅស្រុកថៃពិតជាយកជាកាបានមែនពួកគេតែងតែធ្វើអោយរឿងគួរអោយអាណិត ទុក្ខសោករបស់ប្រជាជន និងរឿងអយុត្តិធម៌ជាច្រើនក្លាយជាប្រធានបទសំខាន់ដែលត្រូវដោះស្រាយ បើទោះបីពេលនេះឃាត់ករបានសម្លាប់ខ្លួនហើយក៏ដោយស្ថាប័ននានាៗត្រូវរកវិធីបង្ការមិនអោយកើតបែបនេះម្តងទៀតក្នុងសង្គមជាដាច់ខាត។ ចុងក្រោយបំផុតថ្ងៃនេះលោកនាយករដ្ឋមន្ត្រីសម្រេចចិត្តធ្វើដំណើរទៅដល់កន្លែងកើតហេតុ!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា