ហ្វេនៗពេញចិត្តស្ដូក! ក្រោយតារាជើងចាល់ថៃ Rita Sririta វិលមកសម្តែងតួបែបនេះ!(មានវីដេអូ)

ជារឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់ ដែលពេលនេះតារាសម្ដែងថៃស្រីជើងចាស់ Rita Sririta Jensen បានសម្រេចចិត្តវិលចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ក្រោយពេលបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ។

ក្នុងនោះផងដែរ ខ្សែភាពយន្តថ្មីដែលនាងសម្ដែងពេលនេះ មានចំណងជើងថា «Unthiga» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ហើយក្នុងនោះនាងបានសម្តែងជាតួអង្គស្រីឈ្មោះថា Villain ដែលជាតួអង្គវ៉ៃតប់គ្នាយ៉ាងសាហាវ ធ្វើឲ្យអ្នកទស្សនាជក់ចិត្តខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពេលឃើញតារាស្រីរូបនេះ បង្ហាញខ្លួនក្នុងវិថីសិល្បៈជាថ្មី​ ហើយដើរតួកាច់បានយ៉ាងល្អគួរឲ្យសរសើរថែមទៀតផង៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី