៥ ឆ្នាំជាប់គ្នា BTS ឈ្នះពានពីវេទិកាប្រកាសរង្វាន់ The Fact Music Awards! ហ្វែនខ្លាប់ស្រែកស្ទើរបែកបំពងកព្រោះពួកគេមិនដែលមកបែបធម្មតា!
Congratulation!! ចាត់ទុកជាចុងសប្តាហ៍ដ៏សែនសប្បាយរីករាយរបស់បណ្តាល ARMYS ទូទាំងពិភពលោកដោយសាថ្ងៃនេះក្រុម K-POP ល្បី BTS បង្ហាញវត្តមាននៅលើវេទិកាហើយជាប់ឈ្មោះទទួលពាន់រង្វាន់ធំប្រចាំកម្មវិធី។ នៅក្នុងកម្មវិធី The Fact Music Awards 2022 ពោពេញដោយសំលេងហោរកញ្ជ្រៀវរបស់ក្រុមអ្នកគាំទ្រព្រោះ BTS កក្រើកឆាកដោយចម្រៀងនិងភាពគួរអោយស្រលាញ់របស់ពួកគេនៅលើកឆាកកម្មវិធី។
ថ្ងៃនេះ Jin សមាជិកដែលមានអាយុច្រើនជាងគេឈ្នះពានក្នុងនាមជាសិល្ប:ទោល “FAN N STAR Choice Award ” ហើយក្រុមទាំងមូលឈ្នះពាន “The Global FANNSTAR Award!” សរុបពួកគេទទួលបានពីរកិត្តយសក្នុងកម្មវិធីតែមួយ។

នៅគ្រប់ទំព័រពត៌មាន និងបណ្តាញសង្គមទាំងអស់ពោពេញដោយរូបភាព និងវីដេអូបង្ហាញពីបរិយាកាសឡើងទទួលពានរបស់ក្រុម BTS ពួកគេគួរអោយស្រលាញ់ដូចសប់មួយដង ARMYS (អ្នកគាំទ្រ) តែងទទួលបានបទសម្រៀង ពិរោះៗ និងឆាកកំប្លែងខ្លីៗពីសមាជិកនីមួយៗត្រឡប់ទៅផ្ទះវិញយ៉ាងរំភើបនិងសប្បាយរីករាយជានិច្ច។

អត្ថបទដោយ សា



