តែងតែធ្វើអោយពិភពលោកភ្ញាក់ផ្អើលជាមួយគំនិតច្នៃប្រឌិតថ្មីរបស់ពួកគេជានិច្ចសម្រាប់ BTS ក្រុម K-POP កូរ៉េខាងត្បួងដែលល្បីល្បាញជាសាកល ហើយមានបណ្តាញហ្វែនខ្លាប់ច្រើនជាងគេបំផុតទូទាំងពិភពលោក។ ថ្មីៗនេះបន្ទាប់ពីជារវល់ការងារ Solo មួយរយ:ក្រុមដ៏ល្បីល្បាញនេះបានចេញមកប្រកាសថានឹងត្រឡប់ធ្វើ Concert វិញដែលហ្នឹងប្លែកមិនធ្លាប់មានពីមុនមក។

ឆាកប្រគុំតន្ត្រីនោះឈ្មោះថា “BTS in BUSAN” ធ្វើឡើងនៅក្នុងកំពុងកម្មវិធីពិពណ៌លំដាប់អន្តរជាតិរបស់ប្រទេសកូរ៉េខាងត្បូង “WORLD EXPO 2030 BUSAN KOREA CONCERT”។ ការប្រគុំតន្រ្តីនេះរៀបចំយ៉ាងពិសេសដើម្បីទទួលអ្នកគាំទ្រក្នុងស្រុក និងទេសចរណ៍អន្តរជាតិដែលចូលមានចំណាប់អារម្មណ៍លើប្រទេសកូរ៉េជាពិសេសទីក្រុងប៊ូសាន។

ក្រុម BTS ធ្វើអោយ Concert លើកនេះពិសេសខុសពីគេដោយបានច្នៃកន្លែងទស្សនាអោយក្លាយជាតំបន់លំហែរបែប Picnic ដោយ Armys និងអ្នកទស្សនាផ្សេងទៀតអាចយកកម្រាលក្រាលអង្គុយ និងអាហារចូលញ៉ាំខណ: កំពុងទស្សនាការប្រគុំតន្រ្តីរបស់ពួកគេ។ មិនមែនចប់តែប៉ុននោះទេសមាជិកទាំង ៧នាក់បានត្រៀមរបស់ច្រើនណាស់សម្រាប់កម្មវិធីលើកនេះ ចង់ដឹងថាពិសេសកម្រិតណាមិត្តអ្នកអានអាចចូលតាមដានក្នុងអ៊ិនស្តាក្រាមផ្លូវការណ៍ @bts.bighitofficial បាន។
អត្ថបទដោយ សា







