ជាតារាសម្តែងប្រុសដែលធ្លាប់មានពត៌មានលួចលាក់ស្នេហាជាមួយតារាស្រីឈ្មោះ អ័រកាស ប៉ុន្តែខាងប្រុសបែរជាមិនទទួលស្គាល់ថាមានមិត្តស្រីបន្ទាប់ពីល្បីល្បាញក្នុងរឿង “สุภาพบุรุษจุฑาเทพ”។ លើកនេះគេចមិនផុតលោក bomb_tanin ត្រូវគេចាប់បានថាលួចណាត់តារាចម្រៀងស្រីឡើងខុនដូដើម្បីមើលថែរក្សារខ្លួន!

អ្នកតាមដានរបស់លោក bomb_tanin ប្រហែលបានដឹងហើយថាពេលនេះតារាប្រុសកំពុងមានបញ្ហាសណ្លាក់ឆ្អឹងនិងជើងត្រូវចូលសម្រាកព្យាបាលនៅមន្ទីពេទ្យ ហើយត្រូវព្យាបាលបន្តដោយខ្លួនឯងនៅផ្ទះយ៉ាងដិតដល់។ ដោយសារបញ្ហាសុខភាពនេះហើយទើបធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់បានថាតារាស្រីណាដែលឡើងទៅជួយព្យាបាល មើលថែរក្សាគាត់ដល់កន្លែងសំងាត់។

បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ិនធឺណែតនៅមិនទាន់បើកមុខអោយអ្នកគាំទ្របានឃើញច្បាស់ៗនោះឡើយ ប្រាប់ត្រឹមតែថាជាតារាចម្រៀងដែលមានកេរ្តិ៍ឈ្មោះមានគេស្គាល់ច្រើន ព្រោះចង់ដឹងថាលើកនេះលោក bomb_tanin នឹងបដិសេដទៀតឬព្រមទទួលស្គាល់ថាខ្លួនកំពុងមានទំនាក់ទំនងពិសេសជាមួយនារីម្នាក់នោះ។
អត្ថបទដោយ សា



