ជា youtubers ដែលតែងតែនាំមកនៅសំណើចនិងភាពសប្បាយរីករាយមកជូនអ្នកតាមដានទស្សនាជានិច្ចសម្រាប់កញ្ញា ស្រីនា ជាមួយលោក វិសាល។ កន្លងមកទស្សនិកជនតែងតែសង្ស័យថាអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នា? ហេតុអ្វីវីដេអូរួមរបស់ពួកគេចេញមកគួរអោយស្រលាញ់ ហើយដូចរឿងពិតបែបនេះ? ចុងក្រោយអស់មន្ទិលព្រោះកញ្ញា ស្រីនា និងលោក វិសាល បានដឹកដៃគ្នាចូលកម្មវិធីអាពារហ៍ពិពារហ៍រួចរាល់!
នៅក្នុងហ្វេសប៊ុកថ្ងៃនេះពោពេញដោយរូបភាពរបស់ Youtuber ប្រុសស្រីអមជាមួយពាក្យអបអរសាទ និងប្រយោគកោតសសើរអំពីទំនាក់ទំនងរបស់អ្នកទាំងពិរ។ នរណាៗក៏រំភើបហើយសប្បាយរីករាយជាមួយរូបភាពដែលបែកធ្លាយថ្ងៃនេះដែរ អ្នកគាំទ្រនិយាយដូចៗគ្នាថាសមគ្នា ចង់ឃើញថ្ងៃនេះយូហើយនៅទីបំផុតវាក៏មកដល់។

ចុងក្រោយអបអរសាទ Idols!! ថ្ងៃនេះអ្នកទាំងពីរបានធ្វើអោយមនុស្សរាប់ម៉ឺននាក់សប្បាយចិត្ត ហើយផ្តល់កំលាំងចិត្តអោយពួកគេជឿជាក់លើពាក្យថា “ច្បាស់លាស់” បានយ៉ាងជោគជ័យ។
អត្ថបទដោយ សា



