ផុសនៅក្នុងអ៊ិនស្តាមក្រាមចាប់ផ្តើមមានចំនួន Like ឡើងដល់ខ្ទង់លានហើយសម្រាប់កញ្ញា baifernbah តារាស្រីសំណប់ចិត្តរបស់ទស្សនិកជននាពេលបច្ចុប្បន្ន ដោយមិនថាធ្វើអ្វីគ្រប់គ្នាចាំឧបត្ថម្ភគាំទ្រនាងជានិច្ច។ ចុងក្រោយបន្ទាប់ពីឆ្លងថ្ងៃកំណើតចូលអាយុ ៣០ ហ្វែនខ្លាប់ចាប់ផ្តើមកត់សំគាត់ហើយសង្ស័យថាហេតុអ្វីអាយដលក្នុងចិត្តរបស់ពួកគេចាប់ផ្តើមស្លៀកពាក់ស៊ិចស៊ីជាងមុន!

មួយរយ:ចុងក្រោយនេះកញ្ញា baifernbah ហ៊ានផុសរូបក្នុងឈុតសម្លៀកបំពាក់អាវខើចបញ្ចេញក្បាលពោះ រ៉ូបមិនមានបិទបាំងខ្នង ព្រមជាមួយខោស៊ិចស៊ីផ្សេងៗជាច្រើន បណ្តាលអោយអ៊ិនស្តាក្រាមរបស់នាងបានផ្លាស់ប្តូររសជាតិពីផ្អែមស្រទន់ មកជា HOT ទាក់ទាញចិត្តមនុស្សម្នារកាកាន់តែខ្លាំង។

ចង្ងល់របស់ហ្វែនខ្លាប់ច្រើនឆ្នាំរបស់តារាស្រីគឺហេតុអ្វី? ដំបូងៗនេះទស្សនិកជននាំគ្នាគិតថាតារាស្រីប្រហែលកំពុងត្រៀមខ្លួនបើកបង្ហាញផលិតផលថ្មីទាក់ទងជាមួយសុខភាពរាងកាយ (ប្រតេអ៊ីនជំនួយរាង) ឬសំលៀកបំពាក់កីឡា បានជាត្រូវរក្សាររាងយ៉ាងល្អបែបនេះ។ តែវាគ្រាន់ជាកាសន្និហ្មត់តែប៉ុណ្ណោះ ដើម្បីអោយដឹងពីមូលហេតុពិតច្បាស់ៗ អែតដីនសុំមកប្រាប់ម្តងទៀតក្រោយពេលកញ្ញា baifernbah ផ្តល់បទសម្ភាសន៍ពីប្រធានបទនេះ!
អត្ថបទដោយ សា




