ជាការពិតណាស់ពេលនេះតារាកំប្លែងល្បីឈ្មោះ នាយចយ ទទួលបានសមាជិកថ្មីមួយរូបហើយ គឺកូនប្រុសម្នាក់ដែលមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។
យ៉ាងណាមិញនៅថ្ងៃភរិយាតារាកំប្លែងរូបនេះ សម្រាលកូន គេបានឃើញ នាយក្រឹម ដែលជាតារាកំប្លែងល្បីឈ្មោះ បានដឹកដៃក្រុមគ្រួសារ ទៅមើលដល់កន្លែងសម្រាល និងបង្ហាញក្ដីស្រលាញ់ចំពោះកូន នាយចយ ដែលទើបនិងកើតមើលទៅពិតជារំភើបខ្លាំងណាស់។
តាមរយៈសកម្មភាពមួយនេះផងដែរ ធ្វើឲ្យមហាជនជាច្រើនសរសើរដ៏ទឹកចិត្ត នាយក្រឹម ដែលយកចិត្តទុកដាក់ចំពោះ នាយចយ និងភរិយា ដែលសុខចិត្តចំណាយពេលវេលាដល់មានតម្លៃរបស់ខ្លួនទៅ សួរសុខទុក្ខ នាយចយ និងភរិយា ដល់កន្លែងសម្រាលបែបនេះ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី