អ្នកស្រី Angelina jolie ប្តឹងលោក Brad Pitt ករណី “ច្របាច់ក – ទះកំភ្លៀង – ជះស្រាដាក់កូនៗ”!!

អាចនិយាយបានជីវិតគ្រួសាររបស់កំពូលតារាហូលីវូដ Angelina jolie – Brad Pitt ត្រូវបញ្ចប់ទៅមិនស្អាតដូចគូអ្នកដទៃ ដោយមានបញ្ហារនិងរឿងក្តីច្រើនណាស់បានកើតមានឡើងបន្ទាប់ពីទាំងពីរនាក់ប្រកាស់បែកបាក់។ ចុងក្រោយអ្នកស្រីអែនជីលីណាប្រកាសមិនអនុគ្រោះអោយអតីតស្វាមីព្រោះគាត់ ប្រើហឹង្សារធ្វើបាបកូនៗ!
បញ្ហារកើតមានឡើងនៅពេលត្រូវបែងចែកទ្រព្យសម្បត្តិគ្នា (ធុរកិច្ចចំការស្រាទំពាំងបាយជូនៅប្រទេសបារាំង) អ្នកស្រី Angelina jolie ឈប់លក់ភាគហ៊ុនអោយលោក Brad Pitt ព្រោះកិច្ចសន្យាដែលតារាប្រុសអោយនាងបិទមាត់មិននិយាយរឿងអាក្រក់របស់ខ្លួនអោយគ្រប់គ្នាដឹងជាសាធារណ:។
ដែលតាមពិតទៅលោក Brad Pitt ធ្លាប់ប្រើអំពើហឹង្សារដាក់នាងជាច្រើនលើកជាច្រើនសារ មានទាំងបោចសក់ ច្របាច់ក និងបោកខ្លួនពួកគេទៅនឹងជញ្ជាំង ហើយលើកនេះដែលទ្រាំលែងបានព្រោះតារាប្រុសប្រើកំលាំង និងធ្វើបាបដោយពាក្យសម្តីដល់កូនៗទាំងអស់របស់នាង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា