តារាស្រី bellacampen បញ្ចប់បេសកម្មមួយទៀតយ៉ាងជោគជ័យ!! ហ្វែនខ្លាប់សើចហៀរទឹកភ្នែក!

មិនដែលបណ្តោយអោយខ្លួនឯងទំនេរឡើយសូម្បីមួយថ្ងៃសម្រាប់តួឯកស្រី bellacampen ដែលល្បីល្បាញហើយមានអ្នកទាក់ទងអោយទៅចូលរួមការងារជាមួយច្រើនពេញតារាងដល់ឆ្នាំ ២០២៤។ ចុងក្រោយតារាស្រីធ្វើអោយហ្វែនខ្លាប់សប្បាយរីករាយ និងផ្ទុះសំណើចសើចហៀរទឹកភ្នែកតាំងពីជំហ៊ានដំបូងដែលបានឈានចូលកម្មវិធី។
ថ្ងៃនេះកញ្ញា bellacampen បានចូលរួមដៃជាមួយក្រុមតារាតំប្លែងលំដាប់រាជគ្រូរបស់ប្រទេសថៃ “#หมู่2 #moo2” ជាលើកទី២។ លើកនេះជំនាញរបស់តារាស្រីកាន់តែប្រសើរជាងមុន នាងធ្វើអោយហ្វែនខ្លាប់សើចដោយរកអ្វីមកហាមមិនបាន ហើយក៏ធ្វើអោយក្រុមអ្នកគាំទ្រកាន់តែចូលចិត្តបន្ថែមច្រើនកម្រិតបន្ថែមទៀត។
នៅពេលបេសកកម្មជិតជិតត្រូវបានបញ្ចប់តារាស្រី bellacampen បាននាំយករូបភាពជាច្រើនផុសចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ caption ទំនងចង់និយាយថា “ខណ:កំប្លែងរបស់ពួកគេនឹងប្រឹងអោយអស់ពីសមត្ថភាពដើម្បីបម្រើអារម្មណ៍ហ្វែនៗដែលឧស្សាហ៍ទិញសំបុត្រនិងធ្វើដំណើរមកទស្សនា”។ ដោយបន្ទាប់ពីឃើញផុសរបស់តារាស្រីហើយ ក្រុមអ្នកគាំទ្រនាំគ្នាចូលមកសសើរសមត្ថភាពកំប្លែងរបស់នាងយ៉ាងច្រើនសន្ធឹកសន្ធាប់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា