Baifern Pimchanok គឺជាតារាដ៏ធំបំផុតមួយនៅក្នុងវិស័យកម្សាន្តថៃ។ ក្នុងឆ្នាំ 2022 រឿងភាគថ្មីរបស់នាង “A Tale of Ylang Ylang” បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 3 ថៃ ហើយទទួលបានមតិរិះគន់ដ៏អស្ចារ្យពីអ្នកទស្សនាក្នុងប្រទេសថៃ និងប្រទេសជាច្រើនទៀតនៅអាស៊ី។ ជាមួយនឹងការសម្តែងដ៏អស្ចារ្យរបស់នាង Baifern Pimchanok បានឈ្នះពានរង្វាន់ The Best Female Lead នៅក្នុងកម្មវិធីទូរទស្សន៍ពី Content Asia Awards 2022។ តារាសម្ដែងដែលមានទេពកោសល្យទទួលបានប្រាក់ឈ្នួល ១៥ ម៉ឺនបាតក្នុងមួយវគ្គសម្រាប់ការសម្ដែងក្នុងរឿងនេះ។ កាលពីចុងខែកញ្ញា តារាស្រីរូបនេះបានចូលរួមកម្មវិធី Milan Fashion Week នៅប្រទេសអ៊ីតាលី។
យោងតាមរបាយការណ៍អន្តរជាតិ Baifern Pimchanok រកចំណូលបាន 1.4 លានដុល្លារអាមេរិក។ ថ្មីៗនេះនាងបង្ហាញមុខក្នុងកម្មវិធីនានានៅប្រទេសថៃជាញឹកញាប់។ យោងតាមសារព័ត៌មាន Siam News តារាល្បីមួយរូបទទួលបានប្រាក់ឈ្នួល 180,000 បាតសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ថ្មីៗនេះ នាងបានក្លាយជាពិធីករឲ្យក្នុងស្រុកដ៏ប្រេនល្បីមួយទៀត។ សរុបមក នាងគឺជាតារាម៉ូដែលសម្រាប់ម៉ាក 10+។ តាមការឱ្យដឹងថា នាងរកចំណូលបាន៨លានបាតក្នុងមួយពាណិជ្ជកម្មផងដែរ ។


