ហ្វែនគូជីនមានសង្ឃឹម mookworranit – lukevoyage ត្រឡប់មកសម្តែងរឿងគូគ្នាម្តងទៀត!

ហ្វេនខ្លាប់គូជីន mookworranit – lukevoyage កើតមានឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីតារាទាំងពីរនាក់សម្តែងបានល្អនៅក្នុងរឿង “Oh My Boss”។ ចុងក្រោយបន្ទាប់ពីទស្សនិកជនរអ៊ូថានឹកគូនេះ អ្នកដឹកនាំរឿងរបស់បុស្តិ៍ GMMTV រៀបចំរឿងថ្វីដែលមាន mookworranit – lukevoyage ជាតួឯក។
រឿង “คู่แท้ แม่ไม่เลิฟ The Three GentleBros” ជាសាច់រឿងសញ្ចេតនាមានតួឯកប្រុសបីនាក់ជាកូនអ្នកមានប៉ុន្តែមិនមានសេរីភាពក្នុងការប្រើប្រាស់ជីវិតផ្ទាល់ខ្លួន ត្រូវអ្នកម្តាយបង្ខំអោយទាក់ទងអ្នកនេះអ្នកនោះតាមចិត្តរបស់ចាស់ទុំ ប៉ុន្តែមិនមាននរណាស្តាប់តាមបង្គាប់សូម្បីម្នាក់។
ក្នុងសាច់រឿងលោក lukevoyage ជាកូនទី២គូជាមួយកញ្ញា mookworranit ជានារីមិនសូវមានឋាន: ម្តាយខាងប្រុសមិនពេញចិត្តប៉ុន្តែនាងជំនះយកឈ្នះទាល់តែបាន។ ហ្វែនខ្លាប់ដែលចង់ដឹងថាគូរបស់ mookworranit – lukevoyage សម្តែងបានគួរអោយស្រលាញ់កម្រិតណា អាចតាមដានទស្សនាបានរៀងរាល់ថ្ងៃ ច័ន្ទ-អង្គារ ម៉ោង ៨កន្លះយប់ក្នុងប៉ុស្តិ៍ GMM25 ចាប់ផ្តើមពីថ្ងៃទី ១០ តលានេះតទៅ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា