តារាប្រុស newcjp27 និងភរិយាមហាសេដ្ឋីប្រកាសដំណឹងល្អ ស្វាគមន៍ទាយាទដំបូងប្រចាំត្រកូល!

អស់រយ:ជិតមួយឆ្នាំដែលលោក newcjp27 និងភរិយាអ្នកនាង maysapril បានសម្រេចចិត្តរៀបការសាងស្នេហាជាមួយគ្នាយ៉ាងមានសុភមង្គល។ ដោយក្នុងកំឡុងពេលប្រើប្រាស់ជីវិតរួមគ្នាហ្វែនៗរមែងឃើញតារាប្រុសនិងភរិយាចេញធ្វើសកម្មភាពកំសាន្តផ្សេងៗជាមួយក្មេងៗជានិច្ច បណ្តាលអោយសង្ស័យហើយចោទជាសំនួរថាហេតុអ្វីមិនព្រមយកកូនខ្លួនឯង!
ចុងក្រោយជូនតាមសំណូមពរតារាប្រុសប្រកាសដំណឹងល្អទាំងរំភើបថាពេលនេះអ្នកនាង maysapril កំពុងមានផ្ទៃពោះកូនកំបូងរបស់គាត់ ដោយបានសសេរ caption នៅក្នុងអ៊ិនស្តាក្រាមថា “ប្រកាសដំណឹងល្អ!! បេប៊ីមកដល់ហើយចា..👶🏻ទាំងអស់គ្នាអាចទៅមើលទឹកមុខពួកយើងពេលដឹងថាកំពុងក្លាយជាម្តាយឪពុករបស់គេបាននៅក្នុង YouTube : Chaiyapol”។
បន្ទាប់ពីរផុសប្រាប់ហើយលោក newcjp27 និងអ្នកនាង maysapril ទទួលបានពាក្យអបអរសាទពីបណ្តាមិត្តភក្តិក្នុងវិស័យសិល្ប:និងហ្វែនខ្លាប់ដែលធ្លាប់ទន្ទឹមរងចាំយ៉ាងច្រើនសន្ធឹកសន្ធាប់។ គ្រប់គ្នាចង់អោយក្តីស្រម៉ៃរបស់គាត់ទទួលបានភាពជោគជ័យបែបនេះជាយូជាណាស់មកហើយ!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា