មិត្តអ្នកអានទាំងអស់គ្នាប្រហែលស្គាល់មុខតារាប្រុសស្រីមួយគូនេះយ៉ាងច្បាស់ជាក់ជាមិនខាននៅតាមកញ្ចក់ទូរទស្សន៍ និងតារារោងខ្សែរភាពយន្តផ្សេងៗ។ លោក khaninch ជាតួឯកប្រុសដែលព្រលកក្នុងវិស័យសិល្ប:ច្រើនឆ្នាំ ចំណែកកញ្ញា Cine Phatrakorn ជាតារាសម្តែងស្រីដែលថ្វីត្បិតមិនទាន់បានក្លាយជាតួឯកប៉ុន្តែទស្សនិកជនស្គាល់និងតាមផ្តល់កំលាំងចិត្តអោយយ៉ាងច្រើនសន្ធឹកសន្ធាប់។

អ្នកទាំងពីរជួបគ្នានៅកន្លែងថតរឿង ហើយបានសាកទំនាក់ទំនងស្នេហាជាមួយគ្នាបានជាច្រើនឆ្នាំ (ជាង៥ឆ្នាំ) ក្រោមសំលេងគាំទ្រយ៉ាងទ្រហឹងអឺងកងរបស់ហ្វែនខ្លាប់។ អ្នកទស្សនានិយាយដូចៗគ្នាថាតារាទាំងពីររូបនេះសមគ្នាខាងស្រីស្រស់ស្អាតមានក្រេដីរៀនជាប់ចំណាក់ថ្នាក់លេខ១មកពីក្រៅប្រទេស ចំណែកខាងប្រុសមានសមត្ថភាពហើយមកពីគ្រួសារដែលមានធុរកិច្ចការាសសាំងធំរបស់ប្រទេសថៃ។

ជាទូទៅនៅពេលត្រូវអោយសម្ភាសន៍លោក khaninch និងតារាស្រីតែងតែត្រូវគេសាកសួរថាយ៉ាងណាហើយស្នេហា ល្បីថាបែកគ្នាព្រោះមិនដែលមានរូបផ្អែមល្ហែមវាជាកាពិតទេ? ដោយទាំងពីរនាក់អះអាងយ៉ាងច្បាស់ថាមិនដែលបែកគ្នាហើយក៏មិនបែកដែល មូលហេតុដែលមិនសូវផុសរូបគូព្រោះខាងប្រុសជាមនុស្សអៀនច្រើនគាត់កម្រថតរូបណាស់
អត្ថបទដោយ សា




