Baifern Pimchanok បើកបង្ហាញរូបភាពផ្ទះប៉ុន្មានសន្លឹកនេះធ្វើអោយហ្វេនៗចំហរមាត់ជាពិសេសពេលដឹងតម្លៃដឹងហើយគាំង……! មានវីដេអូ

បន្ទាប់ពីតារាសម្ដែងស្រីល្បីឈ្មោះនិងជាទីពេញនិយមរបស់ប្រិយមិត្តអ្នកបណ្ដាញសង្គម Baifern Pimchanok ខិតខំធ្វើការយ៉ាងធ្ងន់ដើម្បីសង្សំលុយធ្វើផ្ទះថ្មីជូនខ្លួនឯងនិងគ្រួសារ ជាពិសេសចេញម៉ូតផ្ទះមកយ៉ាងអស្ចារ្យហើយការសាងសងនេះមកយូរដែរហើយ

ជាក់ស្ដែង (9 តុលា 2022) កញ្ញាទើបនិងចេញមកផុសពីភាពរីកចម្រើនទៅមុខនៃការសាងសង់ផ្ទះមួយខ្នងនេះ បើមើលតាមរូបភាពឃើញថាជិតរួចរាល់ហើយ ដោយខាងសាសម៉ីខ្លួនបានផុសនៅក្នុង IG អមជាមួយឃ្លាប្រយោគថា “ដើរពិនិត្យផ្ទះខ្លះ”

After Footer (Active) - damrei Mr1 Zone2

ផ្ទះមួយខ្នងនេះចាត់ទុកថាជាភាពជោគជ័យធំក្នុងជីវិតរបស់ Baifern ផងក៏ថាបាន បើមើលពីតម្លៃនៃការសាងសង់ផ្ទះមួយខ្នងនេះវិញគឺជាង 80 លាន ហើយទាំងអស់នេះគឺសុទ្ធតែជាលុយកំលាំងញើសឈាមរបស់នាងក្នុងការខិតខំធ្វើការយ៉ាងធ្ងន់ជាង 19 ឆ្នាំចាប់តាំងពីនាងឈានជើងចូលប្រលូកក្នុងវិស័យសិល្បៈ នាងធ្លាប់ផ្ដល់បទសម្ភាសន៍ថា ខ្លួនឯងគឺចាមនុស្សសន្សំសំចៃម្នាក់ដែរ មិនសូវជាចូលចិត្តរឿងរបស់របរប្រេននេមអ្វីថ្លៃៗនោះទេ ហើយក៏មិនចំណាយលុយទៅលើអ្វីដែលមិនសូវជាចាំបាច់ក្នុងជីវិតដែរ ដូច្នេះហើយផ្ទះមួយខ្នងនេះគឺជាក្ដីស្រមៃធំបំផុតក្នុងជីវិតរបស់នាង

អត្ថបទដោយ ​: នីត្តា