ប្រវត្តិរូបបងស្រីបង្កើតរបស់ J-HOPE សមាជិកក្រុម BTS ពិតជាមិនធម្មតា!

Army ឬហ្វែនខ្លាប់របស់ក្រុម K-POP លំដាប់ពិភពលោក BTS ពិតជាបាដឹងយ៉ាងច្បាស់ហើយថាមានតែលោក J-HOPE តែម្នាក់គត់ដែលបើកចំហរបញ្ចេញមុខរបស់បងប្អូន ហើយចេញដើរទៅណាមកណាជាមួយគ្នាជាសាធារណ:។ បងស្រីតែម្នាក់គត់របស់គាត់ឈ្មោះ mejiwoo103 ជាមនុស្សដែលមានប្រវត្តិរូបអស្ចារ្យមិនចាញ់តារាល្បីរបស់ប្រទេសកូរ៉េឡើយ។

អ្នកនាង mejiwoo103 ត្រូវបានគេស្គាល់ក្នុងនាមជា Influencer ដ៏ល្បីល្បាញ នាងមានអ្នកតាមដានក្នុងអ៊ិនស្តាក្រាមដល់ទៅ 11.7 លាន និងជាច្រើននាក់ទៀតនៅតាមYoutube ហើយបណ្តាញសង្គមផ្សេងៗទៀត។ លើសពីនេះទៅទៀតបងស្រីរបស់លោក J-HOPE មានតំណែងជា CEO របស់ក្រុមហ៊ុនចេញម៉ូតសម្លៀកបំពាក់ AJ LOOK ដែលមនុស្សទាំងក្នុងនិងក្រៅប្រទេសស្គាល់។
សរុបមកអ្នកនាង mejiwoo103 ថ្វីត្បិតមិនមែនជាតារា K-POP ល្បីល្បាញដូចប្អូនប្រុស ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានគេស្គាល់ពាសពេញពិភពលោក។ នាងនិងគ្រួសារដែលទើបរៀបការហើយជាមនុស្សមានឋាន: មានអំណាច និងមានអ្នកគាំទ្រច្រើនមហាសាល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា