តារាប្រុសត្រូវសង្គមវាយប្រហាតែអ្នកចាត់ការបស់លោក mootono29 សុំមិនខ្វល់ – អះអាងថានឹងយកដ្រាម៉ាទាំងអស់ធ្វើជាកំលាំងចិត្តដើម្បីបន្តបេសកកម្ម!

ចេញពីករណីដែលលោក mootono29 ត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតរិះគន់ឥតស្រាក់ស្រានព្រោះគំនិតរបស់កម្មវិធីរកប្រាក់ឧបត្ថម្ភជួយសង្គមរបស់គាត់គ្រោះថ្នាក់ពេក ដោយទោះបីតារាប្រុសចេញមុខអធិប្បាយយ៉ាងណាសង្គមដែលមិនយល់ស្របនៅតែនាំគ្នាបន្តនិយាយនេះនិយាយនោះពីក្រុមការងារ “One Man and The River” ជាបន្តបន្ទាប់។
ចុងក្រោយអ្នកចាត់ការបស់គាត់អះអាងបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថារិះគន់បានតែក្រុមការងារទាំងអស់នឹងនៅតែបន្តគម្រោងការដូចដើម។ គ្រប់គ្នានឹងយកពាក្យរិះគន់ទាំងអស់នោះមកធ្វើជាកំលាំងចិត្តដើម្បីធ្វើអោយគម្រោងទាំងមូលទទួលបានជោគជ័យនិងដោយសុវត្ថិភាព។
ដែលមានន័យថាទោះបីជាមានមិតិមិនយល់ស្របយ៉ាងណាក៏ដោយ “One Man and The River” នឹងនៅតែប្រកាន់ជំហរកថវិកាផ្តល់ជូនមន្ទីពេទ្យដើម្បីជួយសង្គ្រោះប្រព័ន្ធជីវ:ចំរុះតំបន់ទន្លេរមេគង្គដដែល ដោយគិតចាប់ថ្ងៃទី១មកដល់ពេលនេះ (រយ:ពេល១០ថ្ងៃ) ក្រុមការងារទទួលបានប្រាប់វិភាគទាន ១.៦លានបាត ហើយក៏សង្ឃឹមថាបងប្អូននឹងបន្តចូលរួមរហូតដល់ថ្ងៃទី ៣១ខែតុលា ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា