ញាក់សាច់គ្រាន់តែស្រលាញ់ទិញភ្លាម! ម៉ូលីកា បោះលុយ៣៥ម៉ឺនដុល្លារទិញ Ferrari 488 GTB (ចុចមើលរូបលម្អិត)

ភ្នំពេញ៖ ពិតជាមិនធម្មតាសម្រាប់អគ្គនិយកាដឹកនាំក្រុមហ៊ុនដែលមានមុខរបបបីបួនមុខក្នុងដៃគឺ អ្នកនាង ម៉ូលីកា ដែលមហាជនស្គាល់ថា ជាអតីតតារាចម្រៀង ហើយពេលនេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ត្រឹមតែរយៈពេលមិនដល់១ខែផង ស្រាប់ដូររថយន្តទំនើបថ្មី ឬ ទិញថែមពីរបីគ្រឿងជាប់គ្នា ដោយគិតតួ្រសទំនងជាងចាយដល់ខ្ទង់១លានដុល្លារទៅហើយ។

ខែមុនទើបទិញល្បីរឿងទិញរថយន្ត Cadillac Escalade 2022 ពីរគ្រឿងជិតមិនទាន់ក្តៅគូទផង ស្រាប់តែអ្នកជំនួញស្រីស្អាតអ្នកនាង ម៉ូលីកា បានបោះលុយយ៉ាងច្រើនសន្ធឺកទៀតហើយគឺចំនួន ៣៥ម៉ឺនដុល្លារទៀតក្នុងទិញរថយន្តស្ព័រទំនើបស៊េរី Ferrari 488 GTB ។

គ្រាន់តែអ្នកនាង ម៉ូលីកា បង្ហោះទិញ រថយន្តស្ព័រទំនើបស៊េរី Ferrari 488 GTB ៣៥ម៉ឺនដុល្លារទៀតនោះ គឺធ្វើឱ្យមហាជននិងអ្នកគាំទ្ររបស់នាងនាំគ្នាចាប់អារម្មណ៍ និង សរសើរដល់រូបនាង ដែលជោគជ័យ និងប្រើជីវិតហ៊ានចំណាយលុយលើ រថយន្តទំនើបៗ ដល់ថ្នាក់មហាជនលាន់មាត់ថា ជាសេដ្ឋនីជំនាន់ថ្មី ទាំងពូកែរកស៊ី មានរូបសម្រស់ និងឆ្លាត។

សូមបញ្ជាក់ថា អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock ញា ម៉ូលីកា បានចាកឆ្ងាយពីជីវិតសិល្បៈដោយងាកទៅចាប់យកជំនួញរកស៊ីវិញ លក់ផលិតថែរក្សាសម្រស់តាមអនឡាយវិញ ឃើញថា ទទួលបានគាំទ្រ និង ជោគជ័យយ៉ាង ខ្លាំង។

ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យមហាជនរឹតតែចាប់អារម្មណ៍នោះ គឺ ម៉ូលីកា ក៏បានបង្ហាញពីរថយន្តថ្មីស៊េរីទំនើបជាច្រើនគ្រឿងជាបន្តបន្ទាប់ ធ្វើឲ្យអ្នកលេងហ្វេសប៊ុក និង មិត្តសិល្បៈរបស់នាងនាំគ្នាលាន់សរសើរនិងអបអរនូវភាពជោគជ័យរបស់នាង។

អ្នកនាង ម៉ូលីកា ជាអតីតតារាចម្រៀងផលិតកម្ម Rock ហើយបានចាប់ផ្តើមមុខរបបលក់អនឡាយ គ្រឿងថែរក្សាសម្រស់នារី និង បើកហាងជារបស់ខ្លួនកាលចុងឆ្នាំ២០១៨ ដោយនាងបានចំណាយដើមទុនខ្ទង់១០ម៉ឺនដុល្លារ។ បើគិតមកដល់ឆ្នាំ២០២២នេះ នាងមានមុខរបបក្នុងដៃដូរ ក្រុមហ៊ុនលក់ម៉ូតូ, ផលិតផលគ្រឿងសម្អាង, ដីធ្លី, ផ្តល់សេវាកម្មប្រាក់កម្ចី និង ជាពិសេសចុងក្រោយនេះ ល្បីខ្លាំងលេងតុងទីន មានរាប់រយនាក់ជាបន្តបន្ទាប់ ជឿទុកចិត្តលើមេតុងទីនរូបនេះ៕

អត្ថបទដោយ Mr. Renno រូបភាព ហ្វេសប៊ុក